ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ស្ករ​ថៃ Mitr Phol ​ថ្លែង​ការពារ​​ខ្លួន​​ក្នុង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​រង​បណ្តឹង​ពី​អ្នក​ភូមិ​ខ្មែរ


រូបភាពដកស្រង់ពីគេហទំព័ររបស់ក្រុមហ៊ុនថៃ ​មិត្រផុល (Mitr Phol​​ Group) បង្ហាញពីផលិតដែលធ្វើពីស្ករសរបស់ក្រុមហ៊ុនមួយនេះ។

ក្រុមហ៊ុន​ស្ករ​ស​ថៃ​ ​មិត្រផុល (Mitr PholGroup) ដែល​កំពុង​រង​បណ្តឹង​ពី​ពលរដ្ឋ​កម្ពុជា​រាប់​រយ​គ្រួសារ ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​សិទ្ធិមនុស្ស បាន​ថ្លែង​ការពារ​ការ​ដោះស្រាយទាក់ទង​នឹង​គម្រោង​វិនិយោគ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​និយាយ​ថា ​ខ្លួន​បាន​លុបចោល​គម្រោង​នោះ​និង​បាន​ប្រគល់​ដី​សម្បទាន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ស្ម័គ្រ​ចិត្ត​វិញ​ហើយ​ តាំង​ពី​ឆ្នាំ​ ២០១៤។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​ថ្លែង​ការពារ​ខ្លួន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​អង្គការ​ឃ្លាំមើល​ការ​រំលោភសិទ្ធិមនុស្ស​ធំៗ​ចំនួន ​៧ កាល​ពី​ថ្ងៃ​អង្គារ​ បាន​សម្តែង​ប្រតិកម្ម​ខ្លាំងៗ​ថ្កោលទោសសេចក្តី​សម្រេច​របស់​ក្រសួង​យុត្តិធម៌​ថៃ ​ក្នុង​ការ​ផ្តល់​រង្វាន់​សិទ្ធិមនុស្ស​ឆ្នាំ ​២០២ ០​ដល់​ក្រុមហ៊ុនរបស់​ថៃ​មួយ​នេះ។

ក្រុមហ៊ុន​ស្ករ​ស​ដែល​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​នេះ បាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ ចុះ​ថ្ងៃ​ទី ​១៤ ​ខែ​តុលា ​ឆ្នាំ​ ២០២០ ​ថា​ខ្លួន​បាន​ចូល​ទៅ​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សុចរិត​ និង​មាន​ការ​សហការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​ហ៊ុន​នេះ​សរសេរ​ដោយ​មិន​បាន​បញ្ជាក់​សេចក្តី​ពិស្តារ​ថា៖ «ប៉ុន្តែ​ដោយសារ​កត្តា​គួបផ្សំ​និង​ការ​លំបាក​ជាច្រើន​ ដែល​កើត​ឡើង​ក្នុង​ពេល​ជាច្រើន​ឆ្នាំ ក្រុម​ហ៊ុន Mitr Phol បាន​សម្រេច​ចិត្ត​ថា​ សកម្មភាព​ដ៏​ល្អ​បំផុត​គឺ​ការ​ដក​ខ្លួន​ចេញ​ពី​សម្បទាន​បណ្តោះអាសន្ន​នោះ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ដល់​សហគមន៍ ​ដែល​រងផលប៉ះពាល់​វិញ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG