ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ថៃ តវ៉ា​នៅ​ទីស្នាក់ការ​កង​យោធា​ជាន់​ខ្ពស់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​មហាក្សត្រ


ប៉ូលិស​ប្រឆាំង​កុបកម្ម​កាន់​ខែល ខណៈ​ពួកគេ​ឈរ​នៅពី​ក្រោយ​ខ្សែលួសបន្លា ក្នុង​អំឡុងពេល​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី Prayuth Chan-Ocha លាលែង​ពី​តំណែង និង​ធ្វើកំណែទម្រង់​របប​រាជានិយម នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ប៉ូលិស​ប្រឆាំង​កុបកម្ម​កាន់​ខែល ខណៈ​ពួកគេ​ឈរ​នៅពី​ក្រោយ​ខ្សែលួសបន្លា ក្នុង​អំឡុងពេល​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្រ្តី Prayuth Chan-Ocha លាលែង​ពី​តំណែង និង​ធ្វើកំណែទម្រង់​របប​រាជានិយម នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បាតុករ​ថៃ​រាប់​ពាន់​នាក់ ដែល​ដាក់​រូប​ទា​ជ័រ​ផ្លុំ​ខ្យល់​ពណ៌​លឿង​ពី​លើ​ក្បាល​របស់​ពួកគេ បាន​នាំ​គ្នា​ទៅ​ទីស្នាក់ការ​កង​យោធា​ជាន់​ខ្ពស់​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​កំហិត​លើ​អំណាច​របស់​ព្រះ​មហាក្សត្រ។

ដោយ​ស្រែក​បន្ទរ​ថា «ពន្ធ​របស់​ខ្ញុំ ពន្ធ​របស់​ខ្ញុំ» ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កងវរសេនាធំ​ថ្មើរជើង​ទី ១១ ដែល​ជា​កង​យោធា​ជាន់ខ្ពស់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn ដែល​ជា​ក្សត្រ​ដ៏​មាន​អំណាច និង​សម្បូរ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ​ហូរហារ។

បាតុករ​ម្នាក់​អាយុ ២៧ ឆ្នាំ បាន​និយាយ​ថា៖ «យោធា​ក្នុង​ប្រទេស​នេះ​ មិន​ដែល​ការពារ​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​តែងតែ​ការពារ​រាជវង្សានុវង្ស​ព្រះ​មហាក្សត្រ»។

ដោយ​បំពាន​នឹង​បម្រាម​បែប​ប្រពៃណី ក្រុម​បាតុករ​បាន​ដៅ​គោលដៅ​លើ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​អំណាច​របស់​ព្រះមហាក្សត្រ Vajiralongkorn ដែល​មាន​ដូចជា​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ​ចំនួន ២ ពាន់ ៣ រយ​លាន​ដុល្លារ​នៅ​ក្នុង​ធនាគារ ទីស្នាក់ការ​យោធា​ដែល​ព្រះអង្គ​ចូលចិត្ត និង​ស្ថានភាព​នៃ​ការ​គង់​ប្រថាប់​របស់​ព្រះអង្គ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ជាដើម។ ក្រុម​បាតុករ​កំពុង​ដាក់​សម្ពាធ​ឲ្យ​ព្រះ​មហាក្សត្រ​ឈប់​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-Ocha។

ពួកគេ​កំពុង​ទាមទារ​ឲ្យ​លោក Prayuth ចុះចេញ​ពី​តំណែង និង​ឲ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​ដក​យោធា​ចេញ​ពី​នយោបាយ​ទាំង​ស្រុង៕

XS
SM
MD
LG