បាតុករថៃ «ផ្លាស់ប្តូរចិត្តគំនិត» ខណៈពួកគេចេញទៅតវ៉ានៅតាមដងផ្លូវដើម្បីទាមទារឱ្យលោក Prayuth ចុះចេញពីតំណែង
ទោះបីជាមានបទបញ្ជាបន្ទាន់ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺក៏ដោយ ការតវ៉ាធំៗនៅទូទាំងទីក្រុងបាងកកមានអ្នកចូលរួមតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ រួមទាំងអ្នកមានទ្រព្យធនមួយចំនួនក្នុងទីក្រុងបាងកកផងដែរ។ នេះជាការគំរាមកំហែងថ្មីមួយសម្រាប់ក្រុមរាជានិយម និងការក្តាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha។ អ្នកនាង Vijitra Duangdee នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងបាងកក។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕