ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​​នាំ​មុខ​គេ​អះអាង​ទទួល​បាន​ការគាំទ្រ​​គ្រប់គ្រាន់​ពី​​ព្រឹទ្ធសភា​​សម្រាប់​តំណែង​​នាយក​រដ្ឋមន្ត្រី​


មេដឹកនាំ​គណបក្ស​ Move Forward Party Pita Limjaroenrat ឆ្លើយ​សំណួរ​អ្នកកាសែត​ម្នាក់​អំឡុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃព្រហស្បតិ៍​ទី១៨ ឧសភា ឆ្នាំ២០២៣។
មេដឹកនាំ​គណបក្ស​ Move Forward Party Pita Limjaroenrat ឆ្លើយ​សំណួរ​អ្នកកាសែត​ម្នាក់​អំឡុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃព្រហស្បតិ៍​ទី១៨ ឧសភា ឆ្នាំ២០២៣។

លោក Pita Limjaroenra អ្នក​នាំ​មុខ​គេ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាននិយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​មាន​ការគាំទ្រគ្រប់គ្រាន់​ពីព្រឹទ្ធសភាសម្រាប់​តំណែង​ជាន់ខ្ពស់​នេះ។​

គណបក្ស​ឆ្ពោះទៅ​មុខ(Move Forward Party (MFP)) របស់លោក Pita បានឈ្នះ​ឆ្នោតទទួល​អាសនៈច្រើន​បំផុតនៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែមុន​នៅ​ពេល​ក្រុម​អ្នកបោះឆ្នោតបានច្រាន​ចោល​គណបក្សមាន​ការទាក់ទិន​នឹង​ក្រុមយោធា​ដែលបាន​គ្រប់គ្រង​ព្រះរាជាណាចក្រ​នេះជិត​មួយ​ទសវត្សរ៍។

ដើម្បី​ឱ្យក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី ​លោកPita ​ត្រូវមានការ​គាំទ្រ​ភាគ​ច្រើន​ពីសភាទាំងពីរ ​ដោយ​រួមទាំង​ព្រឹទ្ធសភា​ផងដែរ​ ដែល​សមាជិក​ចំនួន​២៥០​នាក់​ត្រូវបានជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​យោធា។

ក្រុមចម្រុះ​របស់​លោក​មានគណបក្ស​៨​ចូល​រួមមាន​កៅអីទាំងអស់​៣១២ក្នុង​រដ្ឋសភា​ តែ​ត្រូវការ​អ្នកគាំទ្រ​៦៤​នាក់​ទៀត—ពី​សភា​ណា​មួយ—ដើម្បី​,ឱ្យ​មាន​សំឡេង​ភាគច្រើន។

នៅ​ពេលត្រូវសួរ​នៅ​ថ្ងៃអង្គារនេះ​ថាមាន​សមាជិក​ព្រឹទ្ធសភាប៉ុន្មាននាក់​នឹង​គាំទ្រ​លោក​ លោក Pita បានថ្លែង​ប្រាប់​ពួក​អ្នក​កាសែត​នៅ​អគារ​រដ្ឋសភា​ថា៖ ​«មានគ្រប់គ្រាន់ដើម្បី​ធ្វើឱ្យ​ខ្ញុំ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី‍»។

រដ្ឋសភា​ថៃមានកំណត់​នឹង​ប្រជុំគ្នានៅ​ថ្ងៃ​ចន្ទ​ក្រោយ​ជាលើកដំបូង​តាំងពី​ការបោះឆ្នោត​មក ហើយ​ការ​បោះឆ្នោតជ្រើសតាំង​នាយក​រដ្ឋមន្ត្រីមានកំណត់​នឹង​ធ្វើនៅ​ពាក់​កណ្តាល​ខែកក្កដា។

ការ​ប្តេជ្ញារបស់​គណបក្ស​ឆ្ពោះទៅ​មុខ​ថា​នឹងកែប្រែ​ច្បាប់​តឹងរ៉ឹងរបស់​ប្រទេស​ថៃប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះរាជវង្សបាន​ធ្វើឱ្យ​ពួក​អ្នកកាន់​អំណាច​យោធា​ព្រឺក្បាល។

លោក Pita ​បានបដិសេធ​ថាការនិយាយស្មានៗ​ថា​គោលជំហរ​របស់​គណបក្ស​លោក​អំពី​ការកែ​ទម្រង់ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះរាជវង្សអាច​ជា​របាំង​មួយ​មិន​ឱ្យ​លោក​បង្កើតរដ្ឋាភិបាល​បាន។
សមាជិកព្រឹទ្ធសភា​មួយ​ចំនួន​បាន​និយាយហើយ​ថា​ពួកគេ​នឹង​មិនបោះឆ្នោត​ឱ្យ​លោក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG