បាងកក —
គណៈកម្មការបោះឆ្នោតនៃប្រទេសថៃឲ្យដឹងថា ខ្លួននឹងរៀបចំ ដំណើរការបោះឆ្នោតទូទាំងប្រទេសនៅថ្ងៃទី ២ ខែកុម្ភៈ ខាងមុខ ទោះបីជាមានការបារម្ភអំពីបញ្ហាសន្តិសុខ ខណៈដែលក្រុមបាតុករតវ៉ាប្រឆាំងរដ្ឋាភិបាលប្តេជ្ញាបិទក្រុងបាងកកចាប់ពីថ្ងៃទី១៣ ខែមករាក៏ដោយ។
គណៈកម្មការបោះឆ្នោតបានរៀបចំការពិភាក្សាជាមួយនឹងគណបក្សសំខាន់ៗដែលរួមមានគណបក្ស ភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង និងដែលកំពុងធ្វើពហិការការបោះឆ្នោត។ គណៈកម្មការបោះឆ្នោតបានប្រកាសនៅថ្ងៃសុក្រនេះថា ការបោះឆ្នោតនឹងត្រូវដំណើរការទៅមុខតាមកាលកំណត់។
ខណៈក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការទប់ស្កាត់ការចុះឈ្មោះបេក្ខជនភាគច្រើននៅខេត្តភាគខាងត្បូង ដែលជាទីតាំងគាំទ្រចម្បងរបស់គណបក្សប្រជាធិបតេយ្យ បេក្ខជន៦៤២នៅកន្លែងដទៃទៀតបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
គណៈកម្មការបោះឆ្នោតឲ្យដឹងថា បេក្ខជន១២៣ ដែលមិនបានចុះឈ្មោះពីព្រោះគេត្រូវបានទប់ស្កាត់ដោយក្រុមតវ៉ា ត្រូវតែធ្វើញ្ញតិ្តទៅតុលាការកំពូលដើម្បីចូលរួមការបោះឆ្នោត។
លោក ប្រាស៊ែង ម៉ុងគុនស៊ីរី (Prasaeng Mongkonsiri) ទីប្រឹក្សានៃគណបក្សកម្លាំងប្រជាធិបតេយ្យ ដែលជាគណបក្សមួយក្នុងចំណោមគណបក្សចំនួន៥០ដែលចុះឈ្មោះបោះឆ្នោត មានប្រសាសន៍ថា គណៈកម្មការបោះឆ្នោតសម្រេចត្រឹមត្រូវក្នុងការបន្តរៀបចំឲ្យមានការបោះឆ្នោត។ ក្រោយពីមានព្រឹត្តិការណ៍នយោបាយដ៏ចលាចលក្នុងប៉ុន្មានខែកន្លងទៅនេះ លោក ប្រាស៊ែង មានប្រសាសន៍ថា គណបក្សកាន់អំណាច ភឿថៃ អាចត្រូវបានបង្ខំឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ។
«មធ្យោបាយដ៏ល្អបំផុតគឺបន្តឲ្យមានការបោះឆ្នោត។ យើងគួរតែធ្វើដំណើរតាមរយៈការបោះឆ្នោត និងមិនបារម្ភអំពីលទ្ធផលនៃការបោះឆ្នោត។ គណបក្ស Pheu Thai ប្រហែលមិនមែនជាអ្នកនាំមុខទេ។ ប្រហែលគណបក្សធំមធ្យមជាអ្នកនាំមុខនៅក្នុងការបោះឆ្នោតនេះ»។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានទាមទារឲ្យមានការពន្យារការបោះឆ្នោត ហើយទាមទារឲ្យនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ចុះចេញពីតំណែងដើម្បីឲ្យក្រុមប្រឹក្សាឯករាជ្យថ្មីធ្វើការកែទម្រង់នយោបាយ។ លោកស្រី យីងឡាក់ មិនព្រមចុះចេញពីតំណែងទេ ប៉ុន្តែបានថ្លែងថា ក្រុមប្រឹក្សាកំណែទម្រង់អាចត្រូវបានបង្កើតក្រោយការបោះឆ្នោតខែកុម្ភៈ។
ចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលដែលត្រូវបានដឹកនាំដោយអតីតសមាជិកសភា ស៊ូថេព ថាងស៊ុបាន (Suthep Thangsuban) និយាយថា ខ្លួនមានគម្រោងបិទតំបន់សំខាន់ៗនៃរាជធានីបាងកកចាប់ពីថ្ងៃទី១៣ ខែមករា ដើម្បីបង្ខំរដ្ឋាភិបាលឲ្យលាលែងពីតំណែង។
ប៉ុន្តែក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដែលដឹកនាំដោយរណសិរ្សប្រជាធិបតេយ្យ ប្រឆាំងនឹងភាពផ្តាច់ការ ដែលត្រូវបានស្គាល់ថា ក្រុមអាវក្រហមឲ្យដឹងថា គេនឹងរៀបចំបាតុកម្មប្រឆាំងតបវិញ ដែលនាំឲ្យមានការបារម្ភអំពីការប៉ះទង្គិច៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ