ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ថៃ​ម្នាក់​ដែល​ត្រូវ​ចោទ​ពី​ការដុត​ព្រះឆាយាលក្ខណ៍​របស់​ព្រះមហាក្សត្រ​ បាន​ត្រូវ​ចាប់ខ្លួន


ព្រះមហាក្សត្រ​ថៃ​ព្រះអង្គ Maha Vajiralongkorn ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ ខណៈ​ដែល​ព្រះអង្គ​យាង​ទៅ​ចូលរួម​ពិធី​ដុត​ភ្លើងទៀន​ដើម្បី​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​ព្រះរាជបិតារបស់​ព្រះអង្គ​ដែល​បាន​សោយទីវង្គត​ហើយ​នោះ​នៅ​ទីលាន Sanam Luang ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
ព្រះមហាក្សត្រ​ថៃ​ព្រះអង្គ Maha Vajiralongkorn ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ ខណៈ​ដែល​ព្រះអង្គ​យាង​ទៅ​ចូលរួម​ពិធី​ដុត​ភ្លើងទៀន​ដើម្បី​ប្រារព្ធ​ថ្ងៃ​កំណើត​របស់​ព្រះរាជបិតារបស់​ព្រះអង្គ​ដែល​បាន​សោយទីវង្គត​ហើយ​នោះ​នៅ​ទីលាន Sanam Luang ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

សកម្មជន​ប្រឆាំង​រដ្ឋាភិបាលថៃ​ម្នាក់​ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ដុត​ព្រះ​ឆាយាលក្ខណ៍​របស់​ព្រះ​មហា​ក្សត្រ​ព្រះ Maha Vajiralongkorn បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ តាម​ការ​បញ្ជាក់​របស់​ប៉ូលិស។ នេះ​ជា​ការ​ចាប់​ខ្លួន​ចុង​ក្រោយនៃ​មនុស្ស​រាប់​សិប​នាក់ ដែល​បាន​រងការ​ចោទ​ប្រកាន់​ប៉ុន្មាន​ខែថ្មីៗ​នេះ​ ចំពោះ​ការ​ប្រមាថព្រះ​មហា​ក្សត្រ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Chaiamorn “Ammy” Kaewwiboonpan ជា​តន្ត្រីករ​និង​ជា​សកម្មជន​ដែល​មាន​អាយុ​៣២​ឆ្នាំ ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​ Ayutthaya (អយុធ្យា) ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​បាងកក​ ហើយ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ដុត​ព្រះ​ឆាយាលក្ខណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ខាង​មុខ​ពន្ធនាគារ​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក ​ដែល​សកម្មជន​ល្បីល្បាញ​៤នាក់​ទៀត ​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​ទីនោះ។

លោក Chaiamorn បាន​រង​ការ​ចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា​របស់​ព្រះ​មហាក្សត្រ​ដ៏​តឹងរឹង​ ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា មាន​ទោស​ និង​ការដុត​និង​ការ​ចូល​កន្លែង​រដ្ឋាភិបាល​ខុសច្បាប់។

ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​ក្រុមយុវជន​អស់​រយៈពេល​ជាច្រើន​ខែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក Prayuth Chan-ocha ដែល​ដឹកនាំ​ដោយ​ក្រុម​យោធា​កាល​ពី​ឆ្នាំ​ទៅ ​ក៏​ខុសនឹងទំនៀមទម្លាប់ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធរាជាធិបតេយ្យ​ដ៏​មាន​អំណាច​ដែរ។

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៦១​នាក់​ដែរ បាន​រង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​នៅ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា។ នេះ​ ផ្អែក​លើ​ទិន្នន័យ​ដែល​បាន​ប្រមូល​ចងក្រង​ដោយ​ក្រុម​ជំនួយ​ផ្នែក​ច្បាប់​របស់​មេធាវី​ដើម្បី​សិទ្ធិ​មនុស្ស​របស់​ថៃ។

មនុស្ស​៤នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ ​ជា​មេដឹកនាំ​ការតវ៉ា​ប្រឆាំង​ដ៏​ល្បីល្បាញ ដែល​នៅ​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដើម្បី​រង់ចាំ​ការកាត់​ទោស៕

XS
SM
MD
LG