ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ម៉ឺន​នាក់​នឹង​ស្បថ​ចូល​សញ្ជាតិអាមេរិក​នៅ​សប្តាហ៍នេះ


លោក Alfonso Perez នៃ​សាធារណរដ្ឋដូមីនីក​អប​អរ​ពិធី​បុណ្យ​ចូល​សញ្ជាតិ​សម្រាប់​ប្រជាជន​ថ្មីរបស់​សហរដ្ឋអាមេរិក​ ៧៥៥​នាក់​ នៅ​ Turner Field ស្រុក​កំណើត​របស់​ក្រុម​កីឡាបេស្បល Atlanta Braves ក្នុង​ទីក្រុង​ Atlanta កាល​ពី​ថ្ងៃទី ១៦ កញ្ញា ២០១៦។
លោក Alfonso Perez នៃ​សាធារណរដ្ឋដូមីនីក​អប​អរ​ពិធី​បុណ្យ​ចូល​សញ្ជាតិ​សម្រាប់​ប្រជាជន​ថ្មីរបស់​សហរដ្ឋអាមេរិក​ ៧៥៥​នាក់​ នៅ​ Turner Field ស្រុក​កំណើត​របស់​ក្រុម​កីឡាបេស្បល Atlanta Braves ក្នុង​ទីក្រុង​ Atlanta កាល​ពី​ថ្ងៃទី ១៦ កញ្ញា ២០១៦។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​សញ្ជាតិ​អាមេរិក​នៅសប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ប្រារព្ធ​ទិវារដ្ឋធម្មនុញ្ញ​និង​ការចូល​សញ្ជាតិ​អាមេរិក​ ដែល​ទិវានេះ​ត្រូវ​បាន​គេ​ប្រារព្ធ​នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា។​

ទីភ្នាក់​ងារ​ផ្តល់​សញ្ជាតិ​និង​ទទួល​បន្ទុក​ជនអន្តោប្រវេសន៍​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា​ មនុស្ស​ជាង​ ៣៨០០០នាក់​នៅទូទាំង​ប្រទេស​នឹង​ក្លាយ​ជាពលរដ្ឋ​អាមេរិកាំង​ នៅ​ក្នុង​ពិធី​ចំនួន ​២៤០ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី២៣ ខែ​កញ្ញា ​ដែល​ជា​អំឡុង​ពេល​មួយ​ដែល​មាន​អ្នក​ទទួល​បាន​សញ្ជាតិ​អាមេរិក​ច្រើន​ជាង​គេ​បំផុត។​

ពិធី​បុណ្យ​ដែល​ច្រើន​ជាង​ធម្មតា​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃសុក្រ​ម្សិលមិញនេះ​ ហើយ​ដោយ​សារតែ​អាមេរិក​ប្រារព្ធទិវា​គម្រប់​ខួបទី១០០ឆ្នាំ​នៃ​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ​របស់​សហរដ្ឋអាមេរិក​នោះ ​មាន​ពិធី​ជា​ច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ឧទ្យានជាតិ​នានា​នៅ​ក្នុងប្រទេស។​

មនុស្ស​រាប់​រយ​នាក់​បាន​ស្បថ​ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋអាមេរិកាំង។ អ្នក​ដែល​ចង់​ទទួល​បាន​សញ្ជាតិ​អាមេរិក​ត្រូវ​ដើរ​លើ​គន្លង​ដែល​ស្រប​ច្បាប់​និង​ធ្វើ​ទៅតាម​គន្លង​ការិយាធិបតេយ្យ​ដ៏​វែង​ឆ្ងាយ​មួយ​ ដែល​លទ្ធផល​មិន​មាន​ភាព​មិន​ប្រាកដ​ប្រជា។ ​

បេក្ខជន​ត្រូវ​បង្ហាញពី​ចំណេះដឹង​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​អាមេរិក​ ហើយ​ត្រូវ​ដឹង​អំពី​រដ្ឋាភិបាល​និង​រដ្ឋធម្មនុញ្ញរបស់​អាមេរិក ដោយ​ត្រូវ​ប្រឡង​ជាប់​វិញ្ញាសា​ចូល​សញ្ជាតិ​ដែល​មាន​១០០សំណួរ៕

XS
SM
MD
LG