ក្រោយពីធ្វើបាន១០ឆ្នាំ គម្រោងក្រវាត់ពាណិជ្ជកម្មចិននៅអឺរ៉ុបបាត់បង់ការទាក់ទាញ
- Henry Ridgwell
ប្រទេសចិនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅទ្វីបអឺរ៉ុប នៅក្រោមកម្មវិធីនៃគំនិតផ្តួចផ្តើមក្រវ៉ាត់និងផ្លូវ ដែលមានរយៈពេល១០ឆ្នាំមកហើយ។ ទោះបីជាថវិការបស់ចិនបានបង្កើតឱ្យមានសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏ដោយ ក៏គេមានក្តីបារម្ភពីបា្រក់បំណល់ដែលត្រូវសងត្រឡប់ទៅវិញ នៅក្នុងប្រទេសមួយចំនួន ក៏ដូចជាចរន្តក្នុងការរាំងខ្ទប់ក្នុងការទទួលបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ៗ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ លោក Henry Ridgwell នៃវីអូអេ ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះ ពីរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖