ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា​ចិន​បាន​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​នាវាចរ​ដ៏​ធំ​បង្អស់​មួយ​​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ


រូបឯកសារ៖ ទាហានជើងទឹកតៃវ៉ាន់ម្នាក់ ឃ្លាំមើលនាវាផ្ទុកយន្តហោះ Shandong របស់ចិននៅសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ នៅក្នុងរូបភាពចែកចាយនេះ ដែលត្រូវបានថត និងចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហានជើងទឹកតៃវ៉ាន់ម្នាក់ ឃ្លាំមើលនាវាផ្ទុកយន្តហោះ Shandong របស់ចិននៅសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ នៅក្នុងរូបភាពចែកចាយនេះ ដែលត្រូវបានថត និងចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ពួក​មន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​ថា​ចិន​បាន​ដាក់​ពង្រាយ​នាវា​និង​នាវា​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ជិត៩០គ្រឿងនៅ​ក្នុង​ផ្ទៃទឹក​ដែល​លាតសន្ធឹង​ពី​ប្រជុំ​កោះ​នានា​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​ដល់​សមុទ្រ​ចិន​ខាង​ត្បូង។ មន្ត្រី​តៃវ៉ាន់​និយាយ​ថា​ការដាក់​ពង្រាយ​នេះ​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​នៅ​ផ្ទៃទឹក​ក្នុង​តំបន់​នៅ​ក្នុង​រយៈពេល​ជិត៣ ទសវត្សរ៍​នេះ និង​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ទំនង​ជា​សមយុទ្ធ​យោធា។

ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​ចលនា​របស់​នាវា​ឬ​បញ្ជាក់​ថា​ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ​នោះ​ទេ។

ថ្លែង​នៅ​ឯ​សន្និសិទ​កាសែត​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃ​អង្គារ ពួក​មន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​ថា​កិច្ចប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ត្រឹមតែ​ដៅ​លើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ទេ ក៏ប៉ុន្តែ មាន​គោលបំណង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រារាំង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ រួមមាន​ជប៉ុន​និង​ហ្វីលីពីន​កុំ​ឱ្យ​ការពារ​ប្រជុំ​កោះ​ទាំង​នោះ។

លោកSun Li-fang អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​ប្រាប់​ពួក​អ្នក​កាសែត​នៅឯ​សន្និសីទ​កាសែត​ថា «ទំហំ​នៃ​នាវា​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ធំ​បំផុត​បើប្រៀប​ធៀប​ទៅ​នឹង​សមយុទ្ធ​ចិន​ចំនួន៤កាលពី​លើក​មុន»។ ចិន​បាន​អះអាង​ថា​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ហើយ​មិន​បាន​ច្រាន​ចោល​លទ្ធភាព​នៃ​ការប្រើ​កម្លាំង​ដើម្បី​ធ្វើ​ឱ្យ​សម្រេច​គោលដៅ​របស់​ខ្លួន​នៃ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ។ មាន​ការគាំទ្រ​តិចតួច​ចំពោះ​ការបង្រួប​បង្រួម​ជាមួយ​ចិន​ផ្តាច់ការ​នៅ​កោះ​តៃវ៉ាន់។

លោក Sunបាន​និយាយ​ទៀត​ថា​សមយុទ្ធ​នេះ​មាន​ទ្រង់ទ្រាយ​បំផុត​ចាប់តាំង​ពី​សម យុទ្ធ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ដើម្បី​ជា​ការ​ឆ្លើយតប​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​លើក​ទី១​របស់​ខ្លួន​នៅ​ឆ្នាំ១៩៩៦មក៕

XS
SM
MD
LG