ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​ស៊ីរីប្ដេជ្ញា​ថានឹង​សងសឹកចំពោះ​ការ​រំលោភ​បំពាន​បទ​ឈប់​បាញ់


ពួក​ឧទ្ទាម​ស៊ីរី ជាច្រើន​ក្រុម បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ពួកគេ នឹង​បើក​«សមរភូមិ» ប្រយុទ្ធ ជាការ​ឆ្លើយតប​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ទៅលើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ។
ពួក​ឧទ្ទាម​ស៊ីរី ជាច្រើន​ក្រុម បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ពួកគេ នឹង​បើក​«សមរភូមិ» ប្រយុទ្ធ ជាការ​ឆ្លើយតប​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ទៅលើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ។

ពួក​ឧទ្ទាម​ស៊ីរី ជាច្រើន​ក្រុម បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ពួកគេ នឹង​បើក​«សមរភូមិ» ប្រយុទ្ធ ជាការ​ឆ្លើយតប​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ទៅលើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ ដែល​ចូល​ជាធរមាន​ចាប់តាំង​ពី​ចុង​ខែ​កុម្ភៈ​មក។

បទ​ឈប់បាញ់​គ្នា​នេះ បាន​កាត់បន្ថយ​អំពើ​ហិង្សា​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​ស៊ីរី ដែល​នៅ​ទី​នោះ ប្រជាជន​រាប់​សែន​នាក់ បាន​ស្លាប់​និង​រាប់​លាន​នាក់ បាន​ភៀសខ្លួន​ ចាប់តាំង​ពី​មាន​ការ​តវ៉ា​និង​ការ​បង្ក្រាប​ដោយ​ហិង្សា​មួយ បាន​វិវត្ត​ទៅជា​សង្គ្រាម​ស៊ីវិល​កាល​ពី​៥​ឆ្នាំ​មុន។

ប៉ុន្តែ ភាគី​ទាំង​ពីរ បាន​ចោទ​គ្នា​ទៅវិញ​ទៅមក​ ថា​បាន​រំលោភបំពាន​កិច្ច​ព្រមព្រៀង​នេះ ម្តងហើយម្តងទៀត ក្នុង​អំឡុង​ពេល​២​ខែ​ចុងក្រោយ​នេះ។ ក្រុម​ឧទ្ទាម​ទាំង​នេះ ដែល​រួម​មាន​ក្រុម​កងទ័ព​រំដោះ​ស៊ីរី​ផង បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា ពួក​គេ ប្តេជ្ញា​ថា នឹង​សងសឹក «ដោយ​ប្រើ​កម្លាំង​បាយ»។

អំពើហិង្សា បាន​កើនឡើង​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​កន្លងមក​នេះ ក្នុង​ប្រទេស​ស៊ីរី ​ប៉ែក​ខាង​ជើង​ ជា​ពិសេស​នៅ​ក្នុង​ខេត្តAleppo ដែល​នៅ​ទី​នោះ កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ហើយ​និង​ក្រុម​ឧទ្ទាម បានវាយ​ប្រយុទ្ធគ្នា៕

XS
SM
MD
LG