ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ីវិល​ស៊ីរី​៣៧នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​​របស់​រដ្ឋាភិបាល​


ផែនទី​បង្ហាញ​ពី​តំបន់ ​អាល់​បាប​ និងក្រុង កាបេស៊ីន​ នៅស៊ីរី។​ការវាយ​ប្រហារតាម​អាកាស​របស់​រដ្ឋាភិបាល​បាន​សម្លាប់​ជនស៊ីវិល​យ៉ាងតិច​៣៧នាក់​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​។
ផែនទី​បង្ហាញ​ពី​តំបន់ ​អាល់​បាប​ និងក្រុង កាបេស៊ីន​ នៅស៊ីរី។​ការវាយ​ប្រហារតាម​អាកាស​របស់​រដ្ឋាភិបាល​បាន​សម្លាប់​ជនស៊ីវិល​យ៉ាងតិច​៣៧នាក់​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​។

ក្រុម​ឃ្លាំមើល​ស្ថានការណ៍​សង្គ្រាម​នៅ​ស៊ីរី​និយាយថា​ការវាយ​ប្រហារតាម​អាកាស​របស់​រដ្ឋាភិបាល​បាន​សម្លាប់​ជនស៊ីវិល​យ៉ាងតិច​៣៧នាក់​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​។

ក្រុមអង្គការ​សិទ្ធិមនុស្ស​ដែល​ហៅ​ថា ​The Syrian ​Observatory​ for ​Human Rights និយាយ​ថាមាន​ក្មេង៧នាក់​និង​ស្រ្តី​២​នាក់​ស្ថិតក្នុង​ចំណោម​មនុស្ស​ស្លាប់​ក្នុង​ការ​វាយប្រហារ​លើតំបន់ ​អាល់បាប​ (Al-Bab) ​និងក្រុង ​កាបេស៊ីន ​( Qabaseen) ដែល​ជាតំបន់​ជាប់គ្នា​។

ក្រុម​អង្គការ​សិទ្ធិមនុស្សអង់គ្លេស​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស៊ីរី​ បាន​បង្ហាញ​តួលេខ​ចំនួន​មនុស្ស​ស្លាប់​ដល់ទៅ​២១នាក់​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រុង ​អាលីប៉ូ​ (Aleppo)​ នៅភាគ​ឥសាន​ប្រទេសស៊ីរី​ កំពុងកាន់​កាប់​ដោយ​ក្រុមរដ្ឋឥស្លាម​ និង​បាន​ក្លាយជា​គោលដៅ​នៃការ​វាយប្រហារ​ដោយការ​ទម្លាក់​គ្រាប់បែក​ពីរដ្ឋាភិបាល​ម្តងហើយ​ម្តងទៀត។ ​យុទ្ធនាការ​វាយប្រហារ​តាមអាកាស​ដឹកនាំ ដោយ​ស.រ.អា.​ក៏មាន​បំណង​បណ្តេញ​ក្រុម​ឧទ្ទាម​ចេញពី​ទីតាំង​ដ៏រឹងម៉ាំ​នានា​នៅ​ភាគ​ឥសាន​ស៊ីរី​និងភាគ​ខាងជើង​អ៊ីរ៉ាក់​ផងដែរ៕

XS
SM
MD
LG