ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​ជ្រើសតាំង​ដោយ​លោកស្រី អង់សាន ស៊ូជី​ កាន់​តែ​ខិត​ទៅ​ជិត​​តំណែង​ជា​ប្រធានាធិបតី


សភា​ជាន់​ទាប​ធ្វើ​ការ​បោះឆ្នោត​រវាង​លោក U Htin Kyaw និង​លោក Henry Van Thio។
សភា​ជាន់​ទាប​ធ្វើ​ការ​បោះឆ្នោត​រវាង​លោក U Htin Kyaw និង​លោក Henry Van Thio។

នៅ​ក្នុង​សភា​ជាន់​ទាប​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​សុក្រ​នេះ លោក Htin Kyaw ដែល​ជា​មន្រ្តី​ចូល​និវត្តន៍​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​យក​ឈ្នះ​លើ​អនុប្រធានាធិបតី​នា​ពេល​បច្ចុប្បន្ន ​គឺ​លោក Sai Mauk Kham នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់ កំពុង​តែ​ខិត​កាន់​តែ​ជិត​ទៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​ហើយ។

លោក Htin Kyaw​ បាន​យក​ឈ្នះ​លើ​លោក Sai Mauk Kham ចំនួន​២៧៤​ទល់​នឹង​២៩​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ជុំ​ទី​១។

វា​គឺ​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​គណបក្ស​របស់​លោកស្រី អង់សាន ស៊ូជី​ ត្រៀម​នឹង​យករដ្ឋាភិបាល​ពី​លោក​ប្រធានាធិបតី Thein Sein នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​ទី​៣០​ខែ​មីនា ដែល​នឹង​បញ្ចប់​អំណាច​យោធា​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ប្រទេស​នេះ។ ​

ជ័យលាភី​ពានរង្វាន់​ណូបែល​រូប​នេះ​បាន​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​របស់​លោកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​សម្រាប់​បេក្ខជន​ដែល​លោកស្រី​បាន​រើស​ដោយ​ផ្ទាល់​ដៃ ដែល​ត្រូវ​បាន​គេ​ធានា​ថា​នឹង​ក្លាយ​ទៅ​ជា​ប្រធានាធិបតី។ ​

លោក Htin Kyaw មិន​សូវ​មាន​គេ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ទេ គិត​មក​ដល់​ត្រឹមសប្តាហ៍​មុន។ មក​ទល់​នឹង​ពេល​នេះ ការ​អះអាង​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​លោក​ដើម្បី​ឲ្យ​ល្បី​ល្បាញ គឺ​ប្រហែល​ជា​ព័ត៌មាន​អំពី​ការ​ដែល​លោក​គឺ​ជា​មនុស្ស​ទី​១​ដែល​ត្រូវ​បានសាកលវិទ្យាល័យ Yangon ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​បរទេស​កាល​ពី​ឆ្នាំ ១៩៧១ ដើម្បី​សិក្សាជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ។

ប៉ុន្តែ​បេក្ខជន​ដែល​លោកស្រី អង់សាន ស៊ូជី​ ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​រូប​នេះ​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​គឺ​ជាសមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​ និង​ជា​ស្វាមី​របស់​លោកស្រី​តំណាងរាស្រ្ត Su Su Lwin ដែល​ជា​កូន​ស្រី​របស់​សហស្ថាបនិក​ម្នាក់​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG