ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​ការ​ដាក់​កំហិត​លើ​ចំនួន​ជនអន្តោប្រវេសន៍


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​សុន្ទករថា​ពី​ការ​កាត់​ពន្ធ​សម្រាប់​ពលករ​អាមេរិកាំង​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

បញ្ហា​អន្តោប្រវេសន៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅក្នុង​ឆាក​នយោបាយ​របស់​អាមេរិក​ ខណៈ​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អណាត្តិ​ប្រធានាធិបតី​ខិត​ជិត​មក​ដល់​ ហើយ​ការ​ស្ទង់មតិ​មួយ​ចំនួន​ទំនង​ជា​បង្ហាញ​ថា​ពួក​អ្នកបោះឆ្នោត​សភា​ពាក់​កណ្តាល​អណាត្តិ​ប្រធានាធិបតី​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​គាំទ្រ​ការ​ដាក់​កំហិត​លើ​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក។

យោង​តាម​ការ​ស្ទង់​មតិ​កាល​ពី​ខែមេសា​របស់​ក្រុមហ៊ុន​ស្ទង់មតិ​ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​ពួក​អ្នក​អភិរក្សនិយម​បាន​បង្ហាញ​ថា​ ជិត​ពីរ​ភាគបី​នៃ​ពលរដ្ឋអាមេរិកាំងគាំទ្រ​ការ​កាត់​បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​សួរ​ទៅ​កាន់​អ្នក​បោះឆ្នោត​អំពី «គោលនយោបាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នា​ពេល​បច្ចុប្បន្ន​ដែល​បាន​ចេញ​ប័ណ្ឌ​ការងារ​សម្រាប់​មួយ​ជីវិត​ដល់​ជនអន្តោប្រវេសន៍​ចំនួន​ប្រមាណ១លាននាក់​បន្ថែម​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ជា​រៀងរាល់​ឆ្នាំ។ តាម​រយៈគោលនយោបាយ​ដែល​ជិត​ស្មើ​នឹង​ចំនួន​ជនអន្តោប្រវេសន៍​ថ្មីៗ​នេះ​ តើ​រដ្ឋាភិបាល​គួរ​បន្ថែម​ចំនួន​ជា​រៀងរាល់​ឆ្នាំឬ?» ៦៤ភាគរយ​និយាយ​ថា​រដ្ឋាភិបាល​សហព័ន្ធ​គួរ​តែ​បន្ថែម​ចំនួន​ជនអន្តោប្រវេសន៍​តិច​ជាង​នេះ»។ គេ​សង្កេត​ឃើញ​ថា​ការ​យល់​ឃើញ​បែប​នេះកើត​មាន​ក្នុង​ចំណោម​បុរស​ ស្ត្រី ពួកសាធារណរដ្ឋ​ អ្នកឯករាជ្យ​ ពួកប្រជាធិបតេយ្យ​ និង​ពួក​អ្នក​និយាយ​ភាសា​អេស្ប៉ាញ៕

XS
SM
MD
LG