ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គាំទ្រ​​ដាក់​ញត្តិ​​​សុំឲ្យ​ស្ថានទូត​អូស្ត្រាលី​​​ធ្វើ​​អន្តរាគមន៍​​​ឲ្យ​មាន​ការ​ដោះ​លែង​​លោក​ ​រ៉ុង ឈុន ​និង​សកម្មជន​ផ្សេង​ទៀត


អ្នក​គាំទ្រ​ជាង​២០​នាក់ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​សុំ​​ឲ្យ​ស្ថានទូត​អូស្ត្រាលី​​​ប្រចាំ​នៅ​កម្ពុជា​ធ្វើ​​អន្តរាគមន៍​​​ឲ្យមាន​ការ​ដោះ​លែង​​លោក ​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ តាំង​ពី​ចុង​ខែ​កក្កដា​មក។ (រូបថត​ពី​ Facebook)
អ្នក​គាំទ្រ​ជាង​២០​នាក់ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​សុំ​​ឲ្យ​ស្ថានទូត​អូស្ត្រាលី​​​ប្រចាំ​នៅ​កម្ពុជា​ធ្វើ​​អន្តរាគមន៍​​​ឲ្យមាន​ការ​ដោះ​លែង​​លោក ​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ តាំង​ពី​ចុង​ខែ​កក្កដា​មក។ (រូបថត​ពី​ Facebook)

អ្នក​គាំទ្រ​ជាង​២០​នាក់ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​សុំឲ្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើអន្តរាគមន៍​ឲ្យមាន​ការ​ដោះ​លែងលោក​រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​មក។​

អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ ​ដោយ​លើក​រូបថត​របស់​លោក​ រ៉ុង ឈុន​ លោក​ហ៊ុន វណ្ណៈ ​លោក​សួង សុភ័ណ្ឌ ​និង​អ្នក​នាង​ឈឿន ដារ៉ាវី​ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​ការ​ចោទ​ប្រកាន់​ថា​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

ញត្តិ​ដែល​អ្នក​តវ៉ា​ដាក់​ទៅ​ស្ថានទូត​អូស្ត្រាលី​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​នោះ​«ដោយ​មិន​ដឹង​មូល​ហេតុ»​ ហើយ​ពួកគេមិន​បាន​ប្រព្រឹត្ត​អ្វី​«ខុស​ច្បាប់​ជាតិ ​និង​អន្តរជាតិ​ទាល់​តែ​សោះ»។​ ញត្តិ​បញ្ជាក់​ថា៖​ «ពួក​យើង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ ពួក​គាត់​ជា​ពលរដ្ឋ​ល្អ ជា​អ្នក​ស្រឡាញ់​សង្គម​ ជួយ​សង្គម ​និង​ជា​អ្នក​ទាមទារ​យុត្តិ​ធម៌​ជូន​សង្គម»។​

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ​សុខ ស្រីនិច ​អាយុ​២៥​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​នេះ​គឺ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ពល​រដ្ឋ​ខ្មែរ ​ដោយ​អ្នកស្រី​ថា ​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​នោះ ​មាន​ភាព​អយុត្តិ​ធម៌។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​អត់​មាន​ទំនាក់​ទំនង​អី​ទេ​ជាមួយ​លោកគ្រូ​ រ៉ុង ឈុន ប៉ុន្តែ​ដោយសារ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​អ៊ីចឹង ​សំឡឹង​ឃើញ​ភាព​អយុត្តិធម៌​កើត​ឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

អ្នកស្រី​បន្ត​ថា​ ប្រជា​ធិបតេយ្យ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​អ្នក​តវ៉ា​ក៏​សុំ​ឲ្យ​ប្រទេស​អូស្ត្រាលី​ជួយ​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ផង​ដែរ។ ​អ្នកស្រី​បញ្ជាក់​ថា ​តំណាង​ខាង​ស្ថានទូត​អូស្ត្រាលី​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពួកគេ។ ​

បើ​តា​ម​អ្នកស្រី​សុខ ស្រីនិច ​ការ​ប្រមូល​ផ្តុំ​ដើម្បី​ដាក់​ញត្តិ​នោះ ​ក៏​មាន​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សន្តិសុខ​ផង​ដែរ។​

លោកស្រី ​Sarah Leary ​ជា​លេខាទី១​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ប្រាប់ ​VOA ​តាម​រយៈ​សារ​អ៊ីម៉ែល​ថា​ស្ថានទូត​បាន​ទទួល​ញត្តិ​របស់​អ្នក​តវ៉ា​ ប៉ុន្តែ​ស្ថានទូត​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​បន្ថែម​នោះ​ទេ។​

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​សមត្ថ​កិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​រាត្រី ​កាល​ពី​ចុង​ខែ​កក្កដា​ និង​ត្រូវ​បាន​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ​

ការ​ចាប់​ខ្លួន​នេះ​ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ពញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ហើយ​ពួក​គេ​អះអាង​ថា​ កម្ពុជា ​បាត់​បង់​ដី​ ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG