ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការផ្សាយ​របស់​ស.រ.អា.​ប្រតិកម្ម​នឹង​ការ​ចាប់​ខ្លួន​អតីត​អ្នកយក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​


លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)
លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបាន​​ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​​​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

អតីត​អ្នកយក​ព័ត៌មាន​របស់​វីទ្យុ​អាស៊ីសេរី​ពីរ​នាក់​មាន​លោក​អ៊ួន ឈិន អតីត​អ្នក​ថត​រូប​ និង​លោក​ យាង សុទ្ធារិន​ អតី​អ្នក​គ្រប់គ្រង​ការិយាល័យត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន។ ​អ្នកទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យវិទ្យុ​អាស៊ីសេរី​នៅ​ភ្នំពេញ​ដែល​បាន​បិទ​កាល​ពី​ខែ​កញ្ញា ​នៅ​ពេល​បណ្តាញព័ត៌មាន​នេះ​ត្រូវ​បង្ខំ​ឲ្យ​ផ្អាក​ប្រតិបត្តិការ​ក្នុង​ប្រទេស​នេះ។​

សេចក្តី​ថ្លែងការណ៍​របស់​នាយក​ប្រតិបត្តិ​ក្រុម​អភិបាល​ការផ្សាយ​របស់​ស.រ.អា.​សរសេរ​ក្នុង​ន័យ​ដើម​ដើម​ថា៖ «យើង​សង្ឃឹម​ថា ​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ និង​ជា​បន្ទាន់​ដើម្បី​ឲ្យ​ពួក​គេ​បាន​ជួប​ជុំ​គ្រួសារ​វិញ»។

មាន​របាយការណ៍​ថា ​អ្នក​ទាំង​ពីរ​ត្រូវ​ឃុំ​ខ្លួន​ដោយ​សង្ស័យ​ថា ​បន្ត​រាយការណ៍​ព័ត៌មាន​ឲ្យវិទ្យុ​អាស៊ីសេរី ​ទោះ​ជា​ការិយាល័យ​របស់​វិទ្យុ​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ខែ​កញ្ញា​ក៏​ដោយ។​

សេចក្តីថ្លែង​ការណ៍​របស់​នាយក​ប្រតិបត្តិ​របស់ក្រុម​អភិបាល​នេះ​បន្ត​ថា​សកម្មភាព​បំភិត​បំភ័យ​ទាំង​នេះ​គឺ​ជា​ការ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ហើយ​វា​ទាមទារ​ឲ្យ​យើង​សង្កត់​ធ្ងន់​ពី​ជំហរ​របស់​ក្រុម​អភិបាល​ការ​ផ្សាយ​របស់​ស.រ.អា.​ គាំទ្រ​បណ្តាញ​ព័ត៌មាន និង​អ្នក​យក​ព័ត៌មានរបស់​យើងរួម​មាន​អ្នក​បម្រើការ​នៅអាស៊ីសេរី ​វីអូអេនិង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​បន្ត​ផ្តល់​ព័ត៌មាន​ពិត ​មិន​លំអៀង។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្តថា​ សេរីភាព​ព័ត៌មានគឺ​ជាមូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​ ហើយ​វា​គួរជា​អាទិភាព​ជាសកល។ ​នៅ​ពេល​មិន​មាន​សំឡេង​ឯករាជ្យ​ មានន័យ​ថា​ យើង​សុខ​ចិត្ត​ប្រគល់​ព័ត៌មាន​ឲ្យ​របប​អមិត្ត ​អ្នក​ជ្រុល​និយម​ មនុស្ស​ទុច្ចរិត​ក្តោប​ក្តាប់​ព័ត៌មាន៕

XS
SM
MD
LG