ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ឧបត្ថម្ភ​ថ្លឹង​ថ្លែង​ការគាំទ្រ​ FIFA ក្រោយ​ពី​មាន​ការប្តឹង​ពី​បទពុករលួយ


រូប​ភាព​ឯកសារ៖ ជាង​កំពុង​បំពាក់​ភ្លើង​ដាក់​លើ​ផ្ទាំអ​ផ្សាយ​ពាណិជ្ជកម្ម​ការឧបត្ថម្ភ​ FIFA នៅ​ក្រៅ​ស្ថានីយ​រថភ្លើង​មួយ​​ក្បែរ​ពហុកីឡាដ្ឋាន​សម្រាប់​ការទាត់​បាល់​ពិភពលោក​ ក្នុង​ទីក្រុង​​ Sao Paulo ។
រូប​ភាព​ឯកសារ៖ ជាង​កំពុង​បំពាក់​ភ្លើង​ដាក់​លើ​ផ្ទាំអ​ផ្សាយ​ពាណិជ្ជកម្ម​ការឧបត្ថម្ភ​ FIFA នៅ​ក្រៅ​ស្ថានីយ​រថភ្លើង​មួយ​​ក្បែរ​ពហុកីឡាដ្ឋាន​សម្រាប់​ការទាត់​បាល់​ពិភពលោក​ ក្នុង​ទីក្រុង​​ Sao Paulo ។

ក្រុមហ៊ុនឧបត្ថម្ភ​កំពុងអំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​អង្គការ​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក​ FIFA ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ខណៈ​ដែល​សហព័ន្ធ​ប្រចាំ​តំបន់​របស់​ខ្លួន ​ជជែក​ដេញ​ដោល​ពី​អនាគត​នៃ​មេដឹកនាំ​របស់​អង្គការ​ ដែល​បាន​ទទទួល​ការ​រិះគន់​ជា​រឿយ​ៗ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ស្វីស​បាន​បញ្ចេញ​ការ​ស៊ើប​អង្កេត​ពី​អំពើ​ពុករលួយ​ដ៏​ធំ​មួយ។

ក្រុមហ៊ុន​ប័ណ្ណ​ឥណទាន​ Visaបាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លាំង​មួយ បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​ដី​ការ​ចោទ​ប្រកាន់​មនុស្ស​១៤​នាក់​កាល​ពី​ថ្ងៃ​ពុធ​ ពីបទល្មើសដែល​រួមមាន​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ​ការ​លួច​បន្លំ​ប្រាក់​ហើយ​និង​ការលាង​លុយ​កខ្វក់។

ក្រុមហ៊ុន VISA បាន​សម្តែង​នូវ​ការ​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំងហើយ​បាន​និយាយ​ថា ​ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់ ​ក្រុម​ហ៊ុន​នេះ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការជួយ​ឧបត្ថម្ភ​របស់​ខ្លួន​ដល់​អង្គការ FIFA។

​ក្រុម​ហ៊ុន​នោះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «​ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ជួយ​ឧបត្ថម្ភ ​យើង​រំពឹងថា​អង្គការ FIFA ​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ហើយ​និង​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​នៅ​ក្នុង​អង្គការ​នោះ។ នេះ​ជា​ការចាប់​ផ្តើម​ស្ថាបនា​សារ​ជា​ថ្មី​នូវ​វប្បធម៌​មួយ​ ដោយ​មាន​ការ​អនុវត្ត​នូវ​ក្រម​សីលធម៌​ដ៏​រឹង​មាំ​មួយ​ ​ដើម្បី​ស្តារឡើង​វិញ​នូវ​កិត្យានុភាពរបស់​កីឡា​នោះ​សម្រាប់​ក្រុម​អ្នក​គាំទ្រ‍»។

ក្រុមហ៊ុន​កូកា កូឡា ​ក៏​បាន​និយាយ​ដែរ​ថា ​ខ្លួន​បាន​សម្តែង​នូវការព្រួយ​កង្វល់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការចោទ​ប្រកាន់ទាំង​នេះ​ ហើយ​រំពឹង​ថា​អង្គការ FIFA នឹង​ធ្វើ​ការដោះ​ស្រាយឲ្យ​ត្រឹម​ត្រូវ​ដល់​បញ្ហា​នេះ ខណៈ​ពេល​នោះ​ដែរ​ ក្រុម​ហ៊ុន Adidas ​បាន​អំពាវនាវ​ដល់​អង្គការ FIFA ​«ធ្វើ​ទៅ​តាម​បទដ្ឋាន​តម្លាភាពនៅ​ក្នុង​អ្វី​ដែល​អង្គការ​នោះ​ធ្វើ​បាន»៕

XS
SM
MD
LG