ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​កីឡា​បាល់ទាត់​ពិភពលោក ​FIFA​ ប្រឈម​នឹង​ពាក្យ​បណ្តឹង​រឿង​ពុករលួយ


រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ស.រ.អា. Loretta Lynch​ ប្រកាស​ពី​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​ FIFA នៅ​ក្នុង​សន្និសីទ​មួយ​ ក្នុង​តំបន់​ Brooklyn ទីក្រុង​ញ៉ូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ស.រ.អា. Loretta Lynch​ ប្រកាស​ពី​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​ FIFA នៅ​ក្នុង​សន្និសីទ​មួយ​ ក្នុង​តំបន់​ Brooklyn ទីក្រុង​ញ៉ូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។

អង្គការ​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក​ហៅកាត់​ថា ​FIFA ​នៅ​ថ្ងៃពុធ​នេះ​ បាន​ជួប​ប្រទះ​នឹង​ការប្តឹងចោទ​មនុស្ស​ជាច្រើន​នាក់​នៅ​ក្នុង​តុលាការ​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​ ប្រឆាំង​នឹង​មន្រ្តី​ជាន់​ខ្ពស់​បច្ចុប្បន្ន​និង​អតីត​មន្រ្តី​កំពូលៗ​នៃ​អង្គការ​នេះ​ ហើយ​និង​សេចក្តី​ប្រកាស​អំពី​ការស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដោយ​អាជ្ញាធរ​ប្រទេស​ស្វ៊ីស​ទាក់ទិន​នឹង​ការចោទ​ប្រកាន់​អំពី​ការជ្រើសរើស​ទី​កន្លែង​ប្រកួត​យក​ពាន​ពិភពលោក​សម្រាប់​ឆ្នាំ ​២០១៨ ​និង ​២០២២។​

មន្រ្តី​ FIFA ជាច្រើន​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ទីក្រុង​ Zurich​ ប្រទេសស្វ៊ីស។ ពាក្យ​បណ្តឹង​របស់​ស.រ.អា.មាន៤៧-ខ ប្រឆាំង​នឹង​មនុស្ស​១៤​នាក់​អំពី​បទ​ឧក្រិដ្ឋ​ ធ្វើ​ជំនួញ​ខុស​ច្បាប់​ ការបោក​លុយ​តាម​អ៊ីនធឺណិត​ និង​ការលាង​លុយ​កខ្វក់ នៅ​ក្នុង​ផែនការ​មួយ​ដែល​រដ្ឋ​អាជ្ញា​និយាយ​ថា ​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ព័ត៌មាន​ខាង​កីឡា​បាន​បង់​ប្រាក់​ឬ​យល់​ព្រម​បង់ប្រាក់​ជាង​១៥០​លាន​ដុល្លារ ដើម្បី​ជាថ្នូរ​នឹង​សិទ្ធិ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ការប្រកួត​នីមួយៗ។

ក្រសួង​យុត្តិធម៌​ស.រ.អា.​និយាយ​ថា ​«នេះ​ជា​គ្រោងការ​មួយ​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​របស់​មន្រ្តី​ទាំង​នេះ​ ដើម្បី​កើប​ប្រាក់​តាមរយៈ​អំពើពុក​រលួយ​នៅ​ក្នុង​កីឡា​បាល់ទាត់​អន្តរជាតិ។​

នៅ​ទីក្រុង ​Zurich ​នោះ​វិញ​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មន្រ្តី ​FIFA ​៧​នាក់​នៅ​ថ្ងៃ​ពុធ​នេះ ​ហើយ​នៅ​រង់ចាំ​ការបញ្ជូន​ខ្លួន​មក​ស.រ.អា.។​ អាជ្ញាធរ​ស.រ.អា.​បាន​ចេញ​ដីការ​ឆែកឆេរ​ទី​កន្លែង​ជាច្រើន​ទៀត​នៅ​ទីក្រុង Miami ​រដ្ឋ ​Florida ​នៅ​ថ្ងៃ​ពុធ​នេះ។​ ក្រសួង​យុត្តិធម៌​ស.រ.អា.ឲ្យ​ដឹង​ថា ​មនុស្ស​៤​នាក់​បាន​សារភាព​ទទួល​កំហុស​នៅ​ក្នុង​រឿង​នេះ​ហើយ៕

XS
SM
MD
LG