ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អាឡិច ​ស្វែង​រក​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន​ដើម្បី​ចូល​ស្រុកខ្មែរ​វិញ

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez Davidson សហស្ថាបនិក​នៃ​អង្គការ​ការពារ​បរិស្ថាន «មាតា​ធម្មជាតិ‍» ចូល​រួម​ជា​ភ្ញៀវ​ពិភាក្សា​អំពី​ប្រធានបទ​«ការ​តស៊ូ​មតិ​នៅ​ឆាក​អន្តរជាតិ​ដើម្បី​ការពារ​តំបន់​អារ៉ែង‍‍» ជាមួយ​លោក ម៉ែន គឹមសេង ក្នុង​កម្មវិធី Hello VOA ពិសេស​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

សកម្មជន​ការពារ​បរិស្ថាន​ជាតិ​អេស្ប៉ាញ គឺ​លោក អាឡិច​ សាន់ដ្រូ ហ្កុនសាឡេស​ បាន​អំពាវនាវ​ដល់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ឱ្យ​ជួយ​សម្រួល​ឱ្យ​លោក​បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ទៅប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​នៅ​ឯតុលាការ​ខេត្ត​កោះកុង។​

សកម្មជន​ការពារ​បរិស្ថាន​ជាតិ​អេស្ប៉ាញ គឺ​លោក អាឡិច​ សាន់ដ្រូ ហ្កុនសាឡេស​ បាន​អំពាវនាវ​ដល់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ឱ្យ​ជួយ​សម្រួល​ឱ្យ​លោក​បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ទៅប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​នៅ​ឯតុលាការ​ខេត្ត​កោះកុង។​

តុលាការ​ខេត្ត​កោះកុងបាន​ចោទ​លោក​អាឡិច​ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ ​ពី​បទ​សមគំនិត​ក្នុងសកម្មភាព​បណ្តេញ​សាឡង់​បូមខ្សាច់​ក្នុង​ខេត្ត​នោះ។​

នៅក្នុង​ឃ្លីបវីដេអូ​មួយ​ដែល​បង្ហោះតាម​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតាធម្មជាតិកាលពីថ្ងៃ​ច័ន្ទ លោក​អាឡិច ហ្កុនសាឡេស​បានប្រកាស​ពី​ចេតនាក្នុងការ​ស្វែង​រក​វិធី​ដើម្បី​បាន​ចូលទៅក្នុង​ប្រទេស​កម្ពុជា​វិញ។

លោក​បាន​បន្ថែម​ថា៖​

«ហើយក៏ខ្ញុំ​មាន​ផែនការ​ស្នើសុំ​ទិដ្ឋាការ​នៅក្នុង​ទូត​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗនេះ។ ហើយ​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ សម្រួល​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​មាន​ឱកាស​ត្រឡប់​ចូលក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​នៅក្នុងសវនការ‍»។

លោក​អាឡិច​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដោយ​សារ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ។

អង្គការ​មាតា​ធម្មជាតិ​បាន​រិះគន់​ថា​ការចោទ​ប្រកាន់​របស់​អាជ្ញាធរ​និង​តុលាការ​គឺ​គ្រាន់​តែ ​«ជា​ចេតនា​មួយ​ដើម្បី​បំបាក់​ស្មារតី​‍» ក្រុម​សកម្មជន​ការពារ​បរិស្ថាន​តែប៉ុណ្ណោះ។ មាន​សកម្មជន​បរិស្ថាន​ចំនួន​បីនាក់​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ចំពោះ​សកម្មភាព​ទប់​ស្កាត់​ការ​បូមខ្សាច់​ក្នុង​ឆ្នាំ​២០១៥។

លោក​ អាឡិច​បញ្ជាក់​ថា​ ការកាត់​ទោស​លោក​ដោយ​កំបាំងមុខ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​លោក​តាម​ច្បាប់​ជាតិ​ដែល​កម្ពុជា​មាន​និង​ច្បាប់​អន្តរជាតិដែល​កម្ពុជា​ទទួលស្គាល់​ក្នុងនោះ​មាន​រដ្ឋ​ធម្មនុញ្ញ កតិការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ និង​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ផងដែរ៕

XS
SM
MD
LG