ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រី​ទំនើង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ចោទ​ពី​​បទរំលោភ​ច្បាប់​សន្តិសុខ​អាកាស​ចរណ៍


លោក​ស្រី Cho Hyun-ah អតីត​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Line បាន​មក​ដល់​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​
លោក​ស្រី Cho Hyun-ah អតីត​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Line បាន​មក​ដល់​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៤។​

ក្រុម​រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការចោទ​ប្រកាន់​កូនស្រី​របស់​ប្រធាន​ក្រុម​ហ៊ុន​អាកាសចរណ៍ Korean Air Lines ​ពី​បទរំលោភ​ច្បាប់​សន្តិសុខ​អាកាស​ចរណ៍​និង​ការ​រំខាន​ការស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​ បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​ឲ្យ​មាន​ឧបទ្ទវហេតុ​នៅ​លើ​យន្តហោះ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «កំហឹង​គ្រាប់​ធញ្ញជាតិ (nut rage) » ។

​លោកស្រី Heather Cho ​ជា​អតីត​នាយិកា​ប្រតិបត្តិ​និងប្រធាន​សេវាកម្ម​ហោះ​ហើរ បានរង​ការចោទ​ប្រកាន់​នៅ​ថ្ងៃ​ពុធ​ ទី​៥ ខែ​ធ្នូ​នេះ ​ដោយ​សារ​លោកស្រី​បាន​ធ្វើឲ្យ​មាន​ការ​ពន្យា​ពេល​ជើ​ង​ហោះ​ហើរ​និង​បាន​ទាម​ទារឲ្យប្រធាន​អ្នក​បម្រើនៅ​លើ​យន្តហោះ​ចុះ​ចេញ​ពី​តំណែង​ ព្រោះ​តែ​លោកស្រី​ត្រូវ​បាន​គេ​ដាក់​គ្រាប់​ធញ្ញជាតិ​ Macadamia នៅ​ក្នុង​កញ្ចប់ ដោយ​មិន​បាន​ដាក់​គ្រាប់​នោះ​នៅ​ក្នុង​ចាន។

​លោកស្រី Cho ​បាន​ចុះ​ចេញ​ពី​តំណែង​ក្នុង​ក្រុម​ហ៊ុន​អាកាសចរណ៍​ ហើយ​បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ។​ លោកស្រី​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំ​ង​របស់​តុលាការចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ ​បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​តុលាការ​ចាត់​ទុកថា ​មាន​គ្រោះ​ថ្នាក់​ដល់​ជើង​ហោះ​ហើរឬ​មាន​បំណង​បំផ្លាញ​ភស្តុតាង។

លោក Kim Chang-hee ​អនុ​ប្រធាន​ក្រុម​រដ្ឋ​អាជ្ញា​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោកស្រី Cho ​បាន​គំរាម​សុវត្ថិភាព​របស់​យន្តហោះ​ ដោយសារ​កំហឹង​របស់​លោកស្រី។​ លោក Kim ក៏​បាន​និយាយ​ដែរ​ថា ​បុគ្គលិក​ម្នាក់​របស់ក្រុមហ៊ុន​អាកាសចរណ៍​ក៏​បាន​ទទួល​រង​ការចោទ​ប្រកាន់​ពី​ការបំផ្លាញ​ភស្តុតាង​ហើយ​និង​ការជ្រៀត​ជ្រែកការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​។ ​មន្រ្តី​ម្នាក់​របស់​ក្រសួង​ដឹក​ជញ្ជូន ​ក៏​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ទម្លាយ​ចេញ​សេចក្តី​លម្អិតអំពី​ការស៊ើប​អង្កេត​នេះ​ដែរ៕

XS
SM
MD
LG