ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធាកូរ៉េខាង​ត្បូង៖​ កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​មួយ​គ្រាប់


រូបឯកសារ៖ បុរស​ម្នាក់​កំពុង​មើល​ព័ត៌មាន​តាម​កញ្ចក់ទូរទស្សន៍​ នៅ​ស្ថានីយ៍​រថភ្លើង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ព័ត៌មាន​នោះ​ផ្សាយ​អំពី​ការ​បាញ់​​មីស៊ីល​របស់់​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ បុរស​ម្នាក់​កំពុង​មើល​ព័ត៌មាន​តាម​កញ្ចក់ទូរទស្សន៍​ នៅ​ស្ថានីយ៍​រថភ្លើង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ព័ត៌មាន​នោះ​ផ្សាយ​អំពី​ការ​បាញ់​​មីស៊ីល​របស់់​កូរ៉េ​ខាង​ជើង។

កងយោធា​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា​ ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ផ្លោង​មួយ​ពី​នាវា​មុជ​ទឹក​មួយ​គ្រឿង​ដោយ​ប្រទេស​កូរ៉េខាង​ជើង​ហាក់​ដូចជា​គ្មាន​ជោគ​ជ័យ​ទេ។​

អគ្គសេនាធិការដ្ឋាន​ចម្រុះ​នៃ​កង​យោធពល​កូរ៉េខាង​ត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​មាន​វត្ថុ​មួយ​បាន​ត្រូវ​បាញ់​ផ្លោង​ចេញ​ពី​នាវា​មុជ​ទឹក​មួយ​គ្រឿង​ទៅ​កាន់​សមុទ្រ។ អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កំពុង​ឃ្លាំ​មើល​ពួក​យោធា​កូរ៉េខាង​ជើង​យ៉ាង​ដិត​ដល់​ហើយ​បាន​ប្រុង​ប្រៀប​ការពារខ្លួន​យ៉ាង​ពេញ​លេញ។​

ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press បាន​រាយ​ការណ៍​ថា ​ក្រសួង​ការ​បរទេស​ស.រ.អា.​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ កាល​ពី​ថ្ងៃ​សៅរ៍​ទេ​ ក៏​ប៉ុន្តែ​បាន​និយាយ​ថា​ ការ​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​ផ្លោង​ដោយ​កូរ៉េខាង​ជើង​ជា​ការ​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​ជា​ច្រើន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។

លោក ​John Kirby ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​ បាន​និយាយ​ថា «យើង​អំពាវ​នាវ​ដល់​ប្រទេសកូ​រ៉េខាង​ជើង​ឱ្យ​ទប់​ចិត្ត​កុំ​ធ្វើ​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​អស្ថិរភាព​ថែម​ទៀត​នៅ​ក្នុង​តំបន់​ ហើយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាត់​វិធានការ​ជាក់​ស្តែង​ឆ្ពោះ​ទៅ​កាន់​ការ​បំពេញ​តាមការ​សន្យា​និង​កាតព្វកិច្ច​អន្តរជាតិ​របស់​ផង​ខ្លួន​វិញ»។

កាសែត ​Rodong ​Sinmun​ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ពុម្ពផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប៉ុន្មាន​ម៉ោង​មុន​ការ​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​ នេះ​ ថា​លោក​ស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​Park Geun-hye គួរ​រៀបចំ​«ក្រណាត់​សម្រាប់​រុំសព»​លោក​ស្រី​ឱ្យ​ហើយ​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG