ស្ថានភាពចំណាប់ខ្មាំងដែលនៅបន្តជាប់ឃុំខ្លួននៅហា្កហ្សាលងបន្លាចសង្គមអ៊ីស្រាអែល
ពលរដ្ឋអ៊ីស្រាអែលជាច្រើននឹងចងចាំឆ្នាំ២០២៤ថាជាឆ្នាំដែលចំណាប់ខ្មាំងអ៊ីស្រាអែលជាង១០០នាក់ចំណាយពេលក្នុងឆ្នាំនេះជាប់ឃុំឃាំង ក្រោយត្រូវបានចាប់ជំរិតក្នុងអំឡុងការវាយប្រហារដោយក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំ២០២៣។ បរាជ័យរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការនាំពួកគេមកផ្ទះវិញធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្គមអ៊ីស្រាអែល។ អ្នកស្រី Linda Gradstein រាយការណ៍ពីទីក្រុងហេ្សរុយសាឡឹម។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។