លោក William Burns នាយកទីភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក CIAបានទៅដល់ប្រទេសកាតាកាលពីថ្ងៃពុធដើម្បីចរចាថ្មីដែលមានគោលបំណងធ្វើឱ្យមានកិច្ចព្រមព្រៀងចុងក្រោយមួយដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សានិងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ប្រហែល១រយនាក់ដែលត្រូវបានឃុំឃាំងដោយពួកកងជីវពល។
លោក Burns នឹងជួបជាមួយពួកមន្ត្រីកាតានៅពេលដែលបណ្តាញព័ត៌មានអារ៉ាប់ជាច្រើនបានរាយការណ៍ថាការឈប់បាញ់គ្នានិងកិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចត្រូវចុះហត្ថលេខានៅចុងសប្តាហ៍នេះ។
លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ពួកអ្នកយកព័ត៌មានថា «នៅពេលដែលយើងនិយាយ ការចរចាស្តីពីកិច្ចព្រម ព្រៀងចំណាប់ខ្មាំងកំពុងធ្វើឡើង។ យើងសង្ឃឹមថាយើងអាចសម្រេចកិច្ចព្រមព្រៀងមួយ។ លោកអ្នកដឹងហើយថា បន្ទាប់ពីការច្រានចោលជាច្រើនលើកដោយក្រុមហាម៉ាស់មក យើងសង្ឃឹមថាយើងនឹងមានដំណឹងខ្លះមុនថ្ងៃឈប់សម្រាក Hanukkah និងបុណ្យគ្រឹស្តម៉ាស់។
ទោះជាយ៉ាងណាក៏ដោយ លោក Danon បានព្រមានថាក្រុមហាម៉ាស់ធ្លាប់បានធ្វើការទាមទារភ្លាមៗកាលពីអតីតកាលដែលមិនបានធ្វើឱ្យសម្រេចនៃកិច្ចព្រមព្រៀងណាមួយ ខណៈដែលពួកកងជីវពលផ្ទុយទៅវិញបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការជាប់គាំងអស់ជាច្រើនខែនៅក្នុងការធ្វើឱ្យសម្រេចការឈប់ធ្វើសង្គ្រាម។ លក្ខខណ្ឌថ្មីនៃការឈប់បាញ់គ្នានិងការដោះលែងចំណាប់ខ្មាំងហាក់ដូចជាប្រែប្រួល៕