ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាស៊ីន​កំព្យូទ័រ​​រោងចក្រ​ថាមពល​នុយក្លេអ៊ែ​​កូរ៉េខាង​ត្បូង​​ត្រូវ​បាន​គេ​លួច​ចូល​មើល

ទាហាន​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​នៅ​ក្បែរ​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ការផ្សាយ​ ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Sony Picture អំពី​រឿង​ «The Interview»​ នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០១៤។

កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ាស៊ីន​កំព្យូទ័រ​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ចូល​មើល។

​មន្រ្តី​រដ្ឋាភិបាល​និងមន្រ្តី​ក្រុមហ៊ុន​ផលិត​ថាមពល​អគ្គីសនី (Korea Hydro and Nuclear Power) ​របស់​កូរ៉េ​និយាយ​ថា ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​គ្មាន​ផល​ប៉ះពាល់​លើ​សុវត្ថិភាព​របស់​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែ​ទាំង២៣​គ្រឿងរបស់​ប្រទេស​កូរ៉េ​ទេ។

​ជន​សង្ស័យ​ដែល​ជា​អ្នកលួច​ចូល​មើល​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ប្រើប្រាស់​គណនីបណ្តាញ​ផ្សព្វផ្សាយ​សង្គម​ Twitter ​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ចេញ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​អំពី​ម៉ាស៊ីន​រ៉េអាក់ទ័រ​ទាំង​នោះ។ ​គេ​បាន​គំរាមបញ្ចេញ​ព័ត៌មាន​បន្ថែម​ទៀត​ ​ប្រសិន​បើ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ចាស់ៗ​ទាំង​៣​នោះ​មិន​ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​ព្រហស្បត៍ខាង​មុខ​នេះ​ទេ។

ការ​វាយ​ប្រហារ​កើត​មាន​ឡើងនៅពេល​មាន​ការព្រួយ​កង្វល់​ថា កូរ៉េ​ខាង​ជើង​អាច​បង្កើន​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ប្រឆាំង​នឹង​ក្រុម​គោល​ដៅ​ឧស្សាហ៍កម្ម​និង​សង្គម ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពី​ការ​លប​ចូល​វាយ​ប្រហារ​ប្រព័ន្ធ​អ៊ិនធឺណិត​លើ​ក្រុម​ហ៊ុន​ Sony Pictures ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG