ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​ប្រកាស​ដាក់​ទណ្ឌកម្ម​​ថ្មីៗ​ជា​ឯកតោ​ភាគី​ទៅ​លើ​កូរ៉េខាងជើង


កូរ៉េ​ខាង​ត្យូង​ធ្វើ​សេចក្តី​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពីថ្ងៃទី៣​ ខែ​កុម្ភៈ។
កូរ៉េ​ខាង​ត្យូង​ធ្វើ​សេចក្តី​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពីថ្ងៃទី៣​ ខែ​កុម្ភៈ។

កូរ៉េខាងត្បូង​បាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ជា​ឯកតោ​ភាគី​ទៅ​លើ​កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បន្ទោស​ទៅ​លើ​អ្នកលួច​យក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​ដែល​បាន​ចូល​លួច​ទិន្នន័យ​ក្នុង​ពេល​ថ្មីៗ​នេះ។

នៅ​ក្រោម​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បានដាក់​ជនជាតិ​កូរ៉េខាងជើង​ចំនួន​៤០នាក់​និង​ស្ថាប័ន​ចំនួន​៣០​ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ ​ដោយសារ​ពួកគេ​ទាំង​នោះ​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ហើយ​ទណ្ឌកម្ម​នេះរារាំង​ពួកគេ​ទាំង​នោះ​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​ណាមួយ​នៅ​កូរ៉េខាងត្បូង​ឡើយ។

ទណ្ឌកម្ម​នេះ​ក៏​បាន​ហាមឃាត់​មិន​ឲ្យ​នាវា​ណាមួយ​ដែល​ចុះចត​នៅ​កំពង់​ផែ​កូរ៉េខាងជើង​ក្នុង​អំឡុង​ពេល​១៨០​ថ្ងៃ​មុន​ ចូល​មក​កាន់​កូរ៉េខាងត្បូង​នោះ​ឡើយ។

កូរ៉េខាងជើង​ក៏​នឹង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចៀសវាង​បរិភោគ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​កូរ៉េខាងជើងនៅ​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស។ រដ្ឋាភិបាល​ក្រុង​ ព្យុងយ៉ាង​ មានបើក​ដំណើរការ​ភោជនីយដ្ឋាន​រាប់រយ​នៅ​ទូទាំង​ពិភពលោក ដែល​បាន​ផ្តល់​ជា​ប្រភព​ចំណូល​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង។ ​

នៅ​ក្នុង​ចំណាត់ការ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​អាកអន់​ចិន​ កូរ៉េខាងត្បូង​នឹង​ផ្អាក​គម្រោង Rajin-Hassan ដែល​មាន​ភាគី​ចំនួន​៣ចូលរួម ក្នុង​ការកសាង​ប្រព័ន្ធ​រថភ្លើង​ក្នុង​ការដឹកជញ្ជូន​ធ្យូង​សឺប៊ីយ៉ារបស់​រុស្សី​ទៅ​កាន់​កំពង់​ផែ​កូរ៉េខាងជើង​នៅ​តំបន់​Hassan ហើយ​បន្ទាប់​មក​បញ្ជូន​ទៅ​កូរ៉េខាងត្បូង​តាមរយៈ​កាប៉ាល់។

មុន​ពេល​ឯកភាព​នឹង​គាំទ្រ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ រុស្ស៊ី​បាន​ប្រើប្រាស់​អំណាច​ជំទាស់​របស់​ខ្លួន​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ​ដើម្បី​ធានា​ថា​សេចក្តីសម្រេច​នេះ​នឹង​មិន​រារាំង​ដល់​ការនាំចេញ​ធ្យូង​សឺប៊ីយ៉ាទៅ​កាន់​កូរ៉េខាងជើង​នោះ​ទេ។

លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ​Park Geun-hye​ និង​មេដឹកនាំ​រុស្ស៊ី​គឺ​លោក Vladimir Putin បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ឆ្នាំ​២០១៣​ ដើម្បី​សហការ​លើ​គម្រោង​សាងសង់ផ្លូវ​អយស្ម័យយាន​នេះ។​

​មាន​សេចក្តីរាយការណ៍​ថា រុស្ស៊ី​បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG