ម្ចាស់សិប្បកម្មកែច្នៃត្រីមួយចំនួនកំពុងទទួលប្រយោជន៍ពីគម្រោង CAPFish ក្រោមហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប
បន្ទាប់ពីគម្រោង CAPFish Capture ត្រូវបានអនុវត្តរយ:ពេល ៤ ឆ្នាំ ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹងសុវត្ថិភាពស្បៀងនិងកាត់បន្ថយភាពក្រីក្រ ម្ចាស់សិប្បកម្មកែច្នៃត្រីមួយចំនួន ដែលចូលរួមក្នុងគម្រោងមួយនេះ មានឱកាសនៅក្នុងការធ្វើឱ្យទីកន្លែងផលិតកម្មរបស់ពួកគេ មានគុណភាពនិងស្តង់ដាស្របតាមវិធាននិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលកម្ពុជា និងប្រព័ន្ធ «វិភាគគ្រោះថ្នាក់និងចំណុចត្រួតពិនិត្យសំខាន់» ហៅកាត់ថា ហាសាប់ (HACCP)។ លោក ហ៊ុល រស្មី និងលោក ហាន ណូយ រាយការណ៍លម្អិត៕