ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករចំណាកស្រុក៖ ពលករ​ខ្មែរ​នៅ​ថៃ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​និង​អត់​ការងារ​ធ្វើ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ព្រមទាំងវិបត្តិផ្សេងៗ ពលករកម្ពុជាដែលកំពុងចំណាកស្រុកធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសថៃ ក៏កំពុងប្រឈមនឹងបញ្ហាការងារ ជាពិសេសបញ្ហាប្រឈមពីការធ្វើចំណាកស្រុកដោយមិនមានឯកសារ។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុក និងជាក្រុមការងារមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ក្នុងរយៈពេលជាងបីខែកន្លងទៅនេះ ពលករខ្មែរជាង ២០០នាក់ ត្រូវបានចាប់ខ្លួនដោយសារការធ្វើចំណាកស្រុកដោយមិនមានឯកសារ ខណៈដែលពលករខ្មែរជាច្រើនទៀតកំពុងប្រឈមនឹងការអត់មានការងារធ្វើនៅប្រទេសថៃ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG