ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​ផ្តល់​យោបល់​អំពី​មធ្យោបាយ​ដោះស្រាយ​បញ្ហាចោរកម្ម​តាម​សមុទ្រ​


នាវាដឹកប្រេងរបស់ប្រទេស អ៊ីតាលី (Mv Savina Caylyn) ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ពួក​ចោរ​សមុទ្រ​នៅ​កោះ​សូកូត្រា​ខាង​កើត​ប្រទេសយេម៊ិន នៅក្នុងសមុទ្រឥណ្ឌា កាលពីថ្ងៃទី៨ខែកុម្ភៈ​ឆ្នាំ​២០១១។
នាវាដឹកប្រេងរបស់ប្រទេស អ៊ីតាលី (Mv Savina Caylyn) ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ពួក​ចោរ​សមុទ្រ​នៅ​កោះ​សូកូត្រា​ខាង​កើត​ប្រទេសយេម៊ិន នៅក្នុងសមុទ្រឥណ្ឌា កាលពីថ្ងៃទី៨ខែកុម្ភៈ​ឆ្នាំ​២០១១។

ការ​សម្លាប់​ជនជាតិ​អាមេរិក​បួន​នាក់ នៅ​ក្នុង​សមុទ្រ​អារ៉ាប់​ ដោយ​ពួក​ចោរ​សមុទ្រ​ដែល​ជាប់​សង្ស័យ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ផ្តោត​ទៅ​លើ​កិច្ច​ខឹតខំ​ប្រឹងប្រែង​ផ្នែក​យោធា​អន្តរជាតិ និង​ច្បាប់​ ដើម្បី​បញ្ចប់​ចោរកម្ម​តាម​សមុទ្រ​សូម៉ាលី​ដែល​រីក​រាលដាល។ ក្រុម​អ្នក​ជំនាញ​ផ្តល់​យោបល់​អំពី​មធ្យោបាយ​ជាច្រើន​ រួម​មាន​ការ​ដោះស្រាយ​ដែល​អាច​ធ្វើ​បាន​ដូចជា​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត ការ​ប្រយុទ្ធ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ និង​ការ​បង់​ប្រាក់​លោះ។

នៅ​ពេល​ដែល​កិច្ច​ប្រឹងប្រែង​អន្តរជាតិ​កំពុង​កើន​ឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ក្រុម​អ្នក​ជំនាញ​ហៅ​ថា​វិបត្តិ​ចោរកម្ម​តាម​សមុទ្រ​នោះ​ អង្គការ​នៃ​សមុទ្រ​អន្តរជាតិ​ឲ្យ​ដឹង​ថា​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ជា​លំដាប់។

រយៈ​១២​ខែ​កន្លង​ទៅ​នេះ​ អង្គការ​នេះ​រាយការណ៍​ថា​ ឧបទ្ទវហេតុ​ទាក់ទង​នឹង​ចោរកម្ម​តាម​សមុទ្រ​ជិត​២៩០​លើក​ ភាគច្រើន​នៃ​ហេតុការណ៍​ទាំង​នោះ​គឺ​ប្លន់​នាវា​ពាណិជ្ជកម្ម​ នៅ​ក្នុង​តំបន់​ដ៏ធំល្ហល្ហេវ​មួយ។​ ចោរកម្ម​តាម​សមុទ្រ​កាន់​តែ​ច្រើន​ឡើងៗ​ ចាត់ការ​ចេញ​ពី​នាវា​ធំៗ​ នៅ​ឆ្ងាយ​ក្នុង​សមុទ្រ​ ដោយ​មាន​ទូក​តូចៗ​សម្រាប់​អនុវត្ត​របរ​ចោរកម្ម​ដ៏​កាក់កប​ គឺ​ប្លន់​ និង​ចំណាប់មនុស្ស។

លោកស្រី​ ឡូរ៉ា​ ស៊ាយ​ អ្នក​វិទ្យាសាស្ត្រ​ខាង​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Morehouse​ នៅ​ទីក្រុង អាត្លង់តា (Atlanta)​ ក្នុង​ពេល​ថ្មីៗ​នេះ​ កំពុង​ស្រាវជ្រាវ​អំពី​ប្រធានបទ​នេះ។​ លោកស្រី​មាន​ប្រសាសន៍​ថា​ សេចក្តី​រាយការណ៍​បង្ហាញ​ថា មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ទុក​យក​ជា​ថ្នូរ​កាន់​តែ​ច្រើន​ឡើងៗ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ ដូចជា​ករណី​សម្លាប់​ជនជាតិ​អាមេរិកបួន​នាក់​នោះ។​ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«នោះ​ មិនមែន​ជា​អ្វី​ដែល​ពួក​ចោរសមុទ្រ​បាន​ធ្វើ​ កាលពី​កន្លង​មក​នោះ​ទេ។​ សំខាន់​បំផុត​នោះ​គឺ​ថា​ ពីព្រោះ​ពួក​ចោរសមុទ្រ​គិត​ថា វា​ជា​មុខរបរ​មួយ។​ ខ្ញុំ​និយាយ​ថា វា​គ្រោតគ្រាត​ណាស់​នឹង​និយាយ​បែប​នេះ​ ប៉ុន្តែ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ទុក​យក​ជា​ថ្នូរ​ដែល​នៅ​រស់​ជីវិត​ មាន​តម្លៃ​ជាង​មនុស្ស​ត្រូវ​គេ​ចាប់​ទុក​យក​ជា​ថ្នូរ​ដែល​ស្លាប់។​ ដូច្នេះ​ក៏​មាន​ក្រម និង​បទបញ្ជា​ អំពី​ការ​ថែទាំ​មនុស្ស​ដែល​ត្រូវ​គេ​ចាប់​ទុក​យក​ជា​ថ្នូរ​ដែរ​ ហើយ​យើង​ចាប់​ផ្តើម​ឃើញ​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ជាពិសេស​ខណៈ​ពេល​ដែល​ការពង្រឹង​ច្បាប់​ត្រូវ​បាន​រិត​បន្តឹង»។

ពួក​មេ​ចោរសមុទ្រ​បាន​និយាយ​ពេល​ថ្មីៗ​នេះ​ថា​ ពួកគេ​នឹង​សងសឹក​វិញ​នៅ​ពេល​ណា​ពួក​ចោរសមុទ្រ​ត្រូវ​បាន​សម្លាប់​ ដែល​នាំ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខ្លះ​សង្ស័យ​អំពី​ប្រសិទ្ធិភាព​នៃ​បេសកកម្ម​ជួយ​សង្គ្រោះ​ដោយ​ប្រើ​កម្លាំង​យោធា។

លោក​ ដេវីដ ស្ស៊ីន (David Shinn)​ ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ ដ្យច វ៉ាស៊ីនតោន (George​ Washington)​ និង​ជា​អតីត​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទ្វីប​អាហ្វ្រិក​ មាន​ប្រសាសន៍​ថា​ ការ​ចាប់​ និង​ការ​កាត់ទោស​ពួក​ចោរ​សមុទ្រ​ក៏​បាន​បង្ហាញ​ពី​ផលវិបាក​ដែរ។

ប្រែសម្រួល​ដោយ នុច សារីតា

XS
SM
MD
LG