ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បុគល​៦រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ FIFA ស្ថិត​នៅ​ក្នុង​បញ្ជី​ចាប់​ខ្លួន​របស់​ប៉ូលីស​អន្តរជាតិ


ប្រធាន​ FIFA លោក Sepp Blatter (រូប​ឆ្វេង) បក់​ដៃ​ដាក់​មនុស្ស​ម្នា​ក្នុង​ពេល​ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​ស្តាត​មួយ​ក្នុង​ចំណោម​ស្តាត​ទាំង​អស់​សម្រាប់​ធ្វើ​ការ​ប្រកួត​ World Cup ក្នុង​ឆ្នាំ២០១០ ដែល​ស្តាត​នោះ​មាន​ទីតាំង​នៅ​ក្រុង Cape Town កាលពី​ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០០៨។

ប៉ូលីស​អន្តរជាតិ (Interpol) បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​ចាប់​ខ្លួន​អតីត​មន្រ្តី​អង្គការ FIFA ២​នាក់​និង​នាយក​ប្រតិបត្តិ​៤​នាក់​លើ​បទ​ចោទ​ប្រកាន់​ដែល​រួមមាន​អំពើ​ពុករលួយ​និង​ការ​ប្រ​ព្រឹត្ត​អំពើ​ទុច្ចរិត។

ពួកគេ​ប្រឈម​ការ​ចាប់​ខ្លួន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ដែល​ពួកគេ​ទៅ។ បុរស​ទាំង​៦​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៤​នាក់​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ពី​ការ​ប្រព្រឹត្ត​អំពើ​ទុច្ច​រិត ​ការ​លួច​បន្លំ​ប្រាក់ ការ​ផ្ទេរ​ប្រាក់តាម​ធនាគារ​ ហើយ​និង​ការ​លាង​ប្រាក់​កខ្វក់​នៅ​ក្នុង​ផែនការ​មួយ​ដែល​រដ្ឋ​អាជ្ញា​និយាយ​ថា ​មាន​ការ​ពាក់ព័ន្ធ​នឹង​នាយក​ប្រតិបត្តិ​ព័ត៌មាន​ដែល​បាន​បង់​ប្រាក់​ ឬ​យល់​ព្រម​បង់​ប្រាក់​ជាង​១៥០​លាន​ដុល្លារ​នៅ​ក្នុង​ការ​ដោះដូរ​សិទ្ធិ​ឲ្យ​បាន​ទទួល​ទីផ្សារ​សម្រាប់​ការ​ប្រកួត​កីឡា។

មន្រ្តី​២​នាក់​ក្នុង​ចំណោម​៦​នាក់​បាន​រង​ការ​ចោទ​ប្រកាន់​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួនគឺ​លោក Jack Warner នៃ​ប្រទេស​ទ្រីនីដាដ​និង​តូបាហ្គោ (Trinidad and Tobago) ​អតីត​អនុប្រធាន​អង្គការ FIFA ​និង​លោក Licolas Leoz ​នៃ​ប្រទេស​ប៉ារ៉ាហ្គីណេ (Paraguay) ​អតីត​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ។ លោក Warner ​បាន​ត្រូវ​គេ​ដោះ​លែង​វិញ ​ហើយ​លោក Leoz បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។

លោក Josh Ernest អ្នកនាំ​ពាក្យ​សេតវិមាន​និយាយ​ថា រឿង​អាស្រូវ​ពុករលួយរបស់​អង្គការ FIFA ហើយ​និង​ការ​លា​ចេញ​ពី​តំណែង​របស់​លោក Blatter អាយុ​៧៩​ឆ្នាំ​ កាល​ពីថ្ងៃ​អង្គារ​បាន​ផ្តល់​ឱកាស​ឲ្យ​អង្គការ​គ្រប់គ្រង​កីឡាបាល់​ទាត់​នេះ​អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវកិត្យានុភាព​របស់​អង្គការ​នេះ ហើយ​និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សកម្មភាព​របស់​អង្គការនេះ​ស្រប​ទៅ​តាម​បេសកម្ម​របស់​ខ្លួន។ ​ព័ត៌មាន​នោះ​បាន​ធ្វើ​ឲ្យ​លោក Blatter អាយុ​៧៩​ឆ្នាំ ​ក៏​ក្លាយ​ជា​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត​ដោយ​រដ្ឋ​អាជ្ញា​សហព័ន្ធ ​ហើយ​និង​ទីភ្នាក់ងារ​ស៊ើប​អង្កេត FBI ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​លា​ចេញ​ពី​តំណែង​ភ្លាមៗ​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង Zurich៕

XS
SM
MD
LG