ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​នៅ​សិង្ហបុរី​ប្រឈម​នឹង​តេស្ត​សំខាន់​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ


នាយករដ្ឋមន្រ្តី​សិង្ហបុរី​លោក Lee Hsien Loong និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចូល​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៥។
នាយករដ្ឋមន្រ្តី​សិង្ហបុរី​លោក Lee Hsien Loong និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចូល​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៥។

ពល​រដ្ឋ​សិង្ហបុរី​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅថ្ងៃ​សុក្រ​នេះ​ក្នុង​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​មួយ ដែល​នឹង កាត់​បន្ថយ​ការ​ក្តោបក្តាប់​របស់​គណបក្ស​សកម្មភាព​ប្រជាជន​ (People's Action Party) អស់​ពេល​៥០​ឆ្នាំ​មក​នេះ។

គណបក្ស​ PAP ត្រូវ​គេ​ជឿ​ថា​ ប្រាកដ​ជា​នឹង​នៅ​មាន​សម្លេ​ងភាគច្រើន​ក្នុង​សភា ប៉ុន្តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយ​បណ្តាគណបក្ស​ប្រឆាំង ដែល​ប្រជែងយក​អាសនៈ​ទាំង៨៩​ ជា​លើក​ទីមួយ។

គណបក្ស​នេះ​បាន​បង្កើត​រួម​ជាមួយ​មេដឹកនាំ​ឯក​រាជ្យ​នៃ​ប្រទេស​សិង្ហបុរី គឺ​លោក Lee Kuan Yew ដែល​បាន​ទទួល​មរណភាព​កាល​ពី​ពេល​មុន​ក្នុង​ឆ្នាំ​នេះ។ បច្ចុប្បន្នគណបក្ស​នេះ​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក គឺ​លោកនាយករដ្ឋ​មន្ត្រី Lee Hsien Loong ។

ទោះ​ជា​គណបក្ស PAP ​បច្ចុប្បន្ន​មាន​អាសនៈ​ចំនួន​៨០​ក្នុង​សភា​ក៏​ដោយ ក៏​គណបក្ស​នេះ​បាន​ទទួល​សម្លេង​ឆ្នោតគាំ​ទ្រ​ ត្រឹម​តែ​៦០​ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​លើកមុន​នៅ​ឆ្នាំ​២០១១។ នេះ​ជា​ការ​ទទួល​បាន​លទ្ធផល​តិច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​គណបក្ស​នេះ។

រដ្ឋាភិបាល​សិង្ហបុរី​កំពុង​ប្រឈម​នឹងការ​មិន​សប្បាយ​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ការ​ហូរ​ចូល​របស់​ជន​អន្តោប្រវេសន៍ ដែល​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​ចុះ​ទាប ហើយ​ធ្វើ​ឲ្យផ្ទះ​សម្បែង​ឡើង​ថ្លៃ ទោះ​ជា​ប្រទេស​នេះ​មាន​ការ​លូត​លាស់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក៏​ដោយ៕

XS
SM
MD
LG