ខេត្តសៀមរាប —
កាលពីល្ងាចថ្ងៃសៅរ៍ទី២ខែកុម្ភៈនេះនៅបរិវេណវត្តដំណាក់ក្នុងក្រុងសៀមរាប ក្រុមតាជី ដូនជីនិងប្រជាពលរដ្ឋជាច្រើននាក់ បានជួបជុំគ្នារៀបចំពិធីសូត្រមន្តបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យថ្វាយដល់ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានយាងចូលទិវង្គតកាលពីខែតុលាឆ្នាំមុន។
នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីឯទៀត ដែលប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានធ្វើដើម្បីជាការចូល រួមកាន់មរណៈទុក្ខចុងក្រោយ មុនពេលព្រះសពរបស់ព្រះអង្គត្រូវបានថ្វាយព្រះភ្លើង។
លោកតាអាចារ្យម្នាក់ ដែលជាអ្នករៀបចំកម្មវិធីនៅវត្តដំណាក់នោះ បានថ្លែងថា កម្មវិធីនេះប្រព្រឹត្តធ្វើទៅឲ្យគ្រប់៧ថ្ងៃថ្វាយព្រះអង្គ សូមឲ្យព្រះអង្គអនមោទនាទទួលនូវផលបុណ្យដែលកូនចៅបានធ្វើថ្វាយនេះ។
«អញ្ចឹងយើងខ្ញុំទាំងអស់គ្នាដែលជាកូន ជាចៅហ្នឹង មានសេចក្តីស្រណោះស្រណោកព្រះករុណាជាអម្ចាស់ដែលធ្លាប់តែនៅជាមួយនឹងកូនចៅ។ កូនចៅស្តាយណាស់ មិនចង់ឲ្យព្រះអង្គឃ្លាតចាកចេញពីរូប របស់យើងទាំងអស់គ្នាទេ។ ដោយឃាត់មិនបាននៅពេលនេះព្រះអង្គក៏ចូលទិវង្គតទៅ។ អញ្ចឹងយើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោកស្តាយព្រះអង្គណាស់ យើងក៏បានធ្វើបុណ្យនៅថ្ងៃនេះឧទ្ទិសកុសលដល់ព្រះករុណាជាអម្ចាស់ហ្នឹង សូមឲ្យលោក ទទួលអនមោទនានូវបុណ្យកុសលដែលកូនចៅបានបំពេញហ្នឹងទៅ»។
ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ ជាក្សត្រដែលមានប្រជាប្រិយភាពនិងកិត្តិនាមជាទីស្រឡាញ់ពេញចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបតាមរយៈស្នាព្រះហស្ថរបស់ព្រះអង្គក្នុងការកសាងជាតិ មាតុភូមិនិងការពារបូរណភាពទឹកដី។
លោកតាអាចារ្យរូបនោះដែលមិនចង់ឲ្យបញ្ចេញឈ្មោះ និងដែលអះអាងថា បានទាន់សម័យសង្គមរាស្រ្តនិយមរបស់ព្រះអង្គនោះ បានថ្លែងថា ព្រះអង្គបានកសាងសមិទ្ធិផលជាច្រើនសម្រាប់បំរើជាតិកម្ពុជា និងមានភាពល្បីល្បាញពេញពិភពលោក។
«តាំងពីសម័យសង្គមរាស្រ្តនិយមមកដែលខ្ញុំធ្លាប់បានឃើញ បានដឹងនោះ កសាងច្រើនណាស់សមិទ្ធិ ផលនានានៅតាមជនបទជាដើម មានតាំងពីមន្ទីរពេទ្យ សាលារៀនគ្រប់ទីកន្លែងទាំងអស់នៅក្នុងកម្ពុជាយើងនេះ។ ព្រះអង្គមានព្រះទ័យការពារទឹកដីរបស់ព្រះអង្គឲ្យបានគង់វង្សតទៅ ទាមទារទឹកដីពីបារាំងសេសមកវិញ ហើយក៏បានសម្រេចដោយជោគជ័យរបស់ព្រះអង្គដែរ»។
ក្រៅពីការរៀបចំពិធីនៅតាមទីវត្តអារាម នៅកន្លែងផ្សេងទៀតក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋក៏ឆ្លៀតទៅ អុជធូបនៅចំពោះមុខព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គផងដែរ ដែលអាជ្ញាធរបានរៀបចំដាក់តាំងដើម្បី ប្រជាពលរដ្ឋគោរពបូជានោះ។
អ្នកស្រីសុខ វនអាយុ៥២ឆ្នាំ មកពីខេត្តកំពង់ចាមដើម្បីប្រកបមុខរបររកស៊ីនៅក្នុងខេត្តសៀមរាប បាន មកអុជធូបគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅឯដំណាក់របស់ព្រះអង្គជិតព្រះអង្គចេកព្រះអង្គចម។
នៅលើអាវមានពាក់សញ្ញាកាន់ទុក្ខដែលមានរូបរបស់សម្តេចព្រះនរោត្តម សីហនុនៅចំកណ្តាលផងនោះអ្នកស្រីបានថ្លែងថា អ្នកស្រីមកអុជធូបនៅដំណាក់នេះច្រើនដងមកហើយដើម្បីជាការគោរពចំពោះព្រះអង្គ។
«ស្តាយដោយធ្លាប់ឃើញសម្តេចតារស់នៅ ពេលព្រះអង្គសោយទិវង្គតដូចជាបាត់អ្វីម្យ៉ាងពីក្នុងខ្លួនយើងដែរ។ ខ្ញុំមកទីនេះបានថតព្រះអង្គយកទៅឯផ្ទះទុកថ្វាយបង្គំ»។
អ្នកស្រីបានមាននិយាយថា អ្នកស្រីបានពាក់សញ្ញាកាន់ទុក្ខតាំងពីពេលដែលព្រះអង្គចូលទិវង្គតមកម្ល៉េះ មិនបានដោះចេញទេគឺដើម្បីបញ្ជាក់ពីការគោរព ស្រឡាញ់ចំពោះព្រះមហាវីរក្សត្រ។
អភិបាលខេត្តសៀមរាបលោកស៊ូ ភិរិន្ទ បានថ្លែងថា ក្នុងរយៈពេលនេះនៅក្នុងខេត្តនេះ អាជ្ញាធរបានជូនដំណឹងឲ្យមានការកាន់ទុក្ខរយៈពេល៧ថ្ងៃចុងក្រោយ ដូចនៅបណ្តាខេត្តដទៃទៀតដែរ។
«ពីថ្ងៃ១រហូតដល់ថ្ងៃ៧ហ្នឹងគឺថា ប្រជាពលរដ្ឋទាំងអស់ត្រូវកាន់ទុក្ខគោរពវិញ្ញាណក្ខន្ធ ហើយថ្ងៃថ្វាយព្រះភ្លើងជាចុងក្រោយនេះគឺនៅតាមវត្តអារាមនានានឹងត្រូវទូងស្គរវាយជួង ថែមទៀត។ ប៉ុន្តែចំពោះការបង្ហូតទង់ជាតិពាក់កណ្តាលដងដើម្បីគោរពវិញ្ញាណក្ខន្ធគឺត្រូវធ្វើឲ្យគ្រប់៧ថ្ងៃ។ ហើយកន្លែងដទៃទៀតហាមមិនឲ្យមានការចាក់ភ្លេង ឬធ្វើអ្វីដែលនាំឲ្យមានការប៉ះពាល់ ដល់ការកាន់ទុក្ខគោរពវិញ្ញាណក្ខន្ធរបស់ព្រះករុណាទេ»។
ព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ក្នុងព្រះជន្ម៩០ព្រះវស្សា។
ព្រះបរមសពត្រូវបានថ្វាយព្រះភ្លើងនៅថ្ងៃទី៤ខែកុម្ភៈ៕