ភ្នំពេញ —
កុមារពីរនាក់បងប្អូនបានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី H5N1 កាលពីចុងសប្តាហ៍មុននេះ ដែលជាការស្លាប់ដោយសារជំងឺនេះជាលើកដំបូងនៅឆ្នាំ២០១៤នេះ។
នេះបើយោងសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដែលចេញផ្សាយនៅថ្ងៃពុធនេះ។
ក្មេងរងគ្រោះទាំងពីរគឺក្មេងស្រីមានអាយុ២ឆ្នាំម្នាក់និងក្មេងប្រុសអាយុ៨ឆ្នាំ។ កុមារទាំងពីរនាក់មានទីលំនៅនៅភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះបានស្លាប់បន្ទាប់ពីបានប៉ះពាល់មាន់ដែលងាប់។
កុមារាជាបងបានធ្លាក់ខ្លួនឈឺដោយមានអាការៈ គ្រុនក្តៅ ហៀរសំបោរ និងឈឺបំពង់កចាប់តាំងពីថ្ងៃទី៣១ ខែមករា មកម្ល៉េះ និងកុមារីជាប្អូនបានធ្លាក់ខ្លួនឈឺនៅថ្ងៃបន្ទាប់។ ពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្នុងភូមិ មុននឹងត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងសភាពធ្ងន់ធ្ងរដោយមានអាការៈគ្រុនក្តៅ ឈឺបំពង់ក ក្អក ឈឺពោះ ពិបាកដកដង្ហើម និងសន្លឹម។ កុមាររងគ្រោះទាំងពីរបានស្លាប់នៅថ្ងៃទី៧ខែកុម្ភៈដូចគ្នា។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ថាកុមារីនោះមិនបានយកសំណាកទៅវិភាគទេដោយសារនាងបានស្លាប់មុនការធ្វើតេសន៍ ប៉ុន្តែតាមអាការៈរបស់នាង នាងក៏ទំនងបានឆ្លងជំងឺដ៏ផ្តាច់ជីវិតនេះដែរ។
«ប្អូនស្រីស្លាប់មុន យើងមិនបានយកមកវិភាគទេ ហើយបងហ្នឹងស្លាប់ក្រោយ ដូច្នេះយើងមានពេលយកមកវិភាគ ដូច្នេះយើងមានការបញ្ជាក់ពីមន្ទីរពិសោធន៍ចំពោះបងអាយុ៨ឆ្នាំនោះ»។
តាមការអង្កេតដោយក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនិងក្រុមការងារសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កុមារទាំងពីរបានប៉ះពាល់ជាមួយមាន់ងាប់ក្នុងអំឡុងពេល៣ថ្ងៃមុនពេលមានរោគសញ្ញា និងយកមាន់ដែលងាប់នោះទៅធ្វើម្អូប។ នៅពាក់កណ្តាលខែមករា មានបសុបក្សីងាប់ ចំនួន៣៥០ក្បាល នៅក្នុងភូមិកុមាររស់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ។
លោកស្រី Vicky Houssiere មន្ត្រីទំនាក់ទំនងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបញ្ជាក់ដូចគ្នានេះដែរ។
តាំងពីឆ្នាំ២០០៥មកមានករណីផ្តាសាយបក្សី៤៩ករណីហើយ ដែលភាគច្រើនកើតលើកុមារអាយុក្រោម១៤ឆ្នាំ ក្នុងនោះមានតែ១៥នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ ដោយឡែកកាលពីឆ្នាំ២០១៣ ជាឆ្នាំដែលមានជំងឺនេះផ្ទុះច្រើនជាងគេ ដែលមានមនុស្សស្លាប់រហូតដល់១២នាក់។
មនុស្សជាពិសេសកុមារអាចឆ្លងជំងឺគ្រុនផ្តាសាយបក្សីក្រោយពីខ្លួនបានប៉ះពាល់សត្វបក្សីឈឺឬងាប់ដែលមានផ្ទុកជំងឺនេះឬក៏យកបក្សីនោះទៅបរិភោគ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ដើម្បីបង្ការការចម្លងជំងឺនេះ យើងត្រូវលាងដៃជាមួយសាប៊ូក្រោយពីប៉ះពាល់ជាមួយបសុបក្សី ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី ដាក់បក្សីឱ្យនៅឆ្ងាយពីកន្លែងរស់នៅ និងកុំបរិភោគបក្សីឈឺឬងាប់៕