ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាគីស្ថាន​បាន​សម្តែង«ការ​តក់ស្លុត​និង​ការ​សោក​ស្តាយ»​ចំពោះ​មរណភាព​របស់​ចំណាប់​ខ្មាំង


ប្រទេស​បាគីស្ថាន​បាន​សម្តែង​«ការ​តក់ស្លុត​ និង​ការ​សោក​ស្តាយ»​បន្ទាប់​ពី​ព័ត៌មាន​និយាយ​ថា​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​របស់​ស.រ.អា​បាន​សម្លាប់​ចំណាប់​ខ្មាំង​ ២​ នាក់​ដោយ​ចៃដន្យ​។
ប្រទេស​បាគីស្ថាន​បាន​សម្តែង​«ការ​តក់ស្លុត​ និង​ការ​សោក​ស្តាយ»​បន្ទាប់​ពី​ព័ត៌មាន​និយាយ​ថា​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​របស់​ស.រ.អា​បាន​សម្លាប់​ចំណាប់​ខ្មាំង​ ២​ នាក់​ដោយ​ចៃដន្យ​។

ប្រទេស​បាគីស្ថាន​បាន​សម្តែង​«ការ​តក់ស្លុត​ និង​ការ​សោក​ស្តាយ»​បន្ទាប់​ពី​ព័ត៌មាន​និយាយ​ថា​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​របស់​ស.រ.អា​បាន​សម្លាប់​ចំណាប់​ខ្មាំង​ ២​ នាក់​ដោយ​ចៃដន្យ​ ដោយ​ម្នាក់​ជា​មន្រ្តី​នៃ​អង្គការ​ជំនួយ​អាមេរិកាំង​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ អ៊ីតាលី​ ដែល​ពួក​ al-Qaida​ ចាប់​ឃុំ​ខ្លួន​នៅ​តាម​ព្រំដែន​រវាង​អាហ្វហ្គានីស្ថាន​ និង​បាគីស្ថាន។​

ក្រសួង​ការ​បរទេស​បាគីស្ថាន​បាន​សម្តែង​«មរណទុក្ខ​ចំពោះ​គ្រួសារ​អ្នក​រង​គ្រោះ​ ហើយ​ថ្លែង​ថា​ មរណភាព​របស់​ចំណាប់​ខ្មាំង​ទាំង​ ២​ រូប​ «នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone​) បាន​បង្ហាញ​អំពី​គ្រោះថ្នាក់​ទៅ​លើ​ទិសដៅ​ដែល​មិន​ចង់​តម្រង់​ទៅ​រក​ ដែល​បាគីស្ថាន​បាន​គូស​បញ្ជាក់​ជា​យូរ​មក​ហើយ។​

មន្រ្តី​អាមេរិកាំង​ម្នាក់​បាន​ប្រាប់​ វីអូអេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ចំណាប់​ខ្មាំង​ម្នាក់​ជា​ជនជាតិ​អាមេរិកាំង​ ឈ្មោះ​ Warren​ Weinstein​ និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ អ៊ីតាលី​ឈ្មោះ​ Giovanni​ Lo Porto។​ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​ម​នុស្ស​បើក​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​មករា។​

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ បាន​សម្តែង​ការ​សុំ​អភ័យទោស​ផ្ទាល់​ខ្លួន​ ចំពោះ​គ្រោះថ្នាក់​នេះ។​ លោក​ អូបាម៉ា​ បាន​ថ្លែង​នៅ​សេតវិមាន​ជា​អាទិ​ថា​ «ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ និង​ជា​អគ្គ​មេបញ្ជាការ​ ខ្ញុំ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ រួម​ទាំង​ប្រតិបត្តិការ​ដែល​បាន​ប្រហារ​ជីវិត​លោក​ Weinstein​ និង​លោក​ Giovanni​ នេះ​ដែរ។​ ខ្ញុំ​មាន​សេចក្តី​សោកស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង»។​

លោក​ អូបាម៉ា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា​ «យោង​តាម​ព័ត៌មាន​សម្ងាត់​ដែល​យើង​បាន​ទទួល​នៅ​ពេល​នោះ​ រួម​ទាំង​ការ​ឃ្លាំ​មើល​អស់​ពេល​ជា​ច្រើន​រយ​ម៉ោង​ យើង​ជឿ​ថា​នេះ​ជា​អាគារ​មួយ​របស់​ពួក​ al-Qaida​ ហើយ​ថា​គ្មាន​ជន​ស៊ីវិល​នៅ​ក្នុង​នោះ​ទេ»។​

មន្រ្តី​អាមេរិកាំង​បាន​និយាយ​ថា​ Ahmed​ Farouq​ ជនជាតិ​អាមេរិកាំង​ ដែល​សេតវិមាន​និយាយ​ថា ​ជា​ មេដឹកនាំ​ម្នាក់​របស់​ពួក​ al-Qaida​ ដែល​បាន​ត្រូវ​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG