អតីតប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនរូបបានស្ថិតនៅក្នុងចំណោមពួកអ្នកកាន់ទុក្ខរាប់រយនាក់ដើម្បីគោរពវិញ្ញាណក្ខន្ធកាលពីថ្ងៃសៅរ៍ដល់លោកស្រី Barbara Bush អតីតស្រ្តីទី១ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ៩២ឆ្នាំ។
លោកស្រីជាភរិយារបស់លោក George H.W Bush ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤១ ហើយនឹងជាម្តាយរបស់លោក George W. Bush ប្រធានាធិបតីទី៤៣។
បន្ថែមពីស្វាមីរបស់លោកស្រីនិងកូនប្រុសច្បងបង្អស់របស់លោកស្រី ដែលជាប្រធានាធិបតីនោះ គឺមានលោកបារ៉ាក់ អូបាម៉ានិងលោក Bill Clinton ក៏បានស្ថិតនៅក្នុងចំណោមអតីតប្រធានាធិបតីដែលបានចូលរួមពិធីបុណ្យសពបស់លោកស្រី Barbara Bush នៅឯព្រះវិហារគ្រិស្តសាសនា St. Martin’s Episcopal Churchក្នុងទីក្រុង Houston ភាគខាងត្បូងរដ្ឋតិចសាស។
លោកស្រី Bushនិងស្វាមីរបស់លោកស្រីបានចាប់ផ្តើមចូលរួមវិហាគ្រិស្តសាសនាបន្ទាប់ពីរើទៅកាន់ទីក្រុង Houston នៅក្នុងទសវត្សរ៍១៩៥០។
លោកជំទាវ Melania Trump ក៏បានចូលរួមក្នុងពិធីបុណ្យសពនេះដែរហើយលោកស្រី Michelle Obamaនិងលោកស្រី Hillary Clinton អតីតស្រ្តីទី១ក៏បានចូលរួមពិធីបុណ្យសពនេះដែរ។
សពលោកស្រី Bush នឹងត្រូវបានគេបញ្ចុះនៅឯបណ្ណាល័យ Bush នៅសាកលវិទ្យាល័យ Texas A&M ដែលស្ថិតនៅចម្ងាយប្រហែល១៦០ Km ពីទីក្រុង Houston ដែលនៅទីនោះកូនស្រីរបស់គូស្រករទាំង២ដែលមានឈ្មោះថា Robin បានត្រូវបញ្ចុះនៅទីនោះបន្ទាប់ពីស្លាប់ដោយសារជម្ងឺមហារីកឈាមកាលពីឆ្នាំ១៩៥៣៕