ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីរំលឹកខួបប្រចាំឆ្នាំដោយការវាយប្រហារភេរវកម្មថ្ងៃ១១កញ្ញា ត្រូវប្រារព្ធធ្វើតាមប្រព័ន្ធអនឡាញក្នុងទីក្រុង Arlington រដ្ឋ Virginia

រូបឯកសារ៖ យន្តហោះ​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ជាតិ Washington Reagan ខណៈ​ដែល​ទង់ជាតិ​អាមេរិកាំង​ធំ​មួយ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅឯ​មន្ទីរ​បញ្ចកោណ​មុននឹង​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មនុស្ស​១៨៤នាក់ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅ​ឯ​មន្ទីរបញ្ចកោណ។ (រូបថត AP)

ទីក្រុង​ Arlington ក្នុង​រដ្ឋ​ Virginia នឹង​ប្រារព្ធ​ខួប​ការ​វាយ​ប្រហារ​ភេរវកម្មថ្ងៃ​ទី១១ ខែកញ្ញា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ តាមរយៈប្រព័ន្ធ​អនឡាញ។​ ​ មន្ទីរ​បញ្ចកោណយោធា​ ឬ​ Pentagon របស់សហរដ្ឋអាមេរិកស្ថិត​ក្នុង​ក្រុង​ ​Arlington ដែល​កាល​ពី​១៩ឆ្នាំ​មុន​ ពោល​គឺ​នៅ​ថ្ងៃ​ទី​១១​កញ្ញា​ ឆ្នាំ​២០០១​ មាន​យន្តហោះ​ដឹ​ក​អ្នក​ដំណើរ​អាមេរិក​ជើង​ហោះ​ហើរលេខ​៧៧ ត្រូវ​បាន​ក្រុម​ភេរវករ​ចាប់​ពង្រត់​ហើយ​បាន​បើកទៅបំបុក​អគារ​ផ្នែក​ខាងលិច​របស់​មន្ទី​របញ្ចកោណនេះ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​១៨៤នាក់។

ពិធី​រំលឹក​ការ​ចង​ចាំ​ដែល​នឹង​ត្រូវប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​សុក្រនេះ​ នឹង​មាន​ការ​ផ្សាយ​បន្តផ្ទាល់​តាម​ ប្រព័ន្ធ​អនឡាញក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ទី​ក្រុង​ Arlington ដោយ​បារម្ភ​ខ្លាច​ការ​ឆ្លង​រាលដាល​នៃវីរុស​កូរ៉ូណា។​ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ ដោយ​មាន​ការ​ដើរក្បួន​របស់កម្លាំងឆ្មាំ​កិតិ្តយស​របស់​ទីក្រុង និង​មានការដាក់​កម្រង​ផ្កាក្នុង​មជ្ឈ​មណ្ឌល​រដ្ឋាភិបាល​របស់​ទីក្រុងផង​ដែរ។​ ការ​ប្រារព្វ​ភាព​ស្មឹង​ស្មាធនឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៩:៣៧នាទី​ ដែល​ជា​ពេល​វេលា​ដែល​យន្តហោះ​នោះ​បាន​បុក​ទៅ​លើ​អគារ​មន្ទី​រ​បញ្ចកោណនៅ​ពេល​នោះ៕​

XS
SM
MD
LG