ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ៖ ប្រវត្តិសាស្ត្រ​នៅ​តែ​រារាំង​ទំនាក់​ទំនង​ល្អ​រវាង​កូរ៉េ​នឹង​ជប៉ុន​


រូបឯកសារ៖ រូប​ចម្លាក់​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​ (comfort women) នៅ​ខាង​ក្រៅ​ស្ថាន​កុង​ស៊ុល​ជប៉ុន​ដើម្បី​ប្រារព្ធ​ខួប​៨០​ឆ្នាំ​ នៅ​ទីក្រុង​ហុងកុង កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ រូប​ចម្លាក់​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​ (comfort women) នៅ​ខាង​ក្រៅ​ស្ថាន​កុង​ស៊ុល​ជប៉ុន​ដើម្បី​ប្រារព្ធ​ខួប​៨០​ឆ្នាំ​ នៅ​ទីក្រុង​ហុងកុង កាល​ពី​ឆ្នាំ​២០១៧។

នៅ​ពេល​ជិត​ដាច់​ឆាំ្ន​២០១៨ ​ពាក្យ​បណ្តឹងរបស់ពលករ​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ប្តឹង​ប្រឆាំង​នឹង​ជប៉ុន​ហើយ​នឹង​ការ​បិទ​មូលនិធិ​ជួយ​ដល់​ជន​រង​គ្រោះ​វ័យ​ចំណាស់​នៃ​ទាសករ​ផ្លូវ​ភេទ​របស់​ជប៉ុន​ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី២ ​នោះ​ បាន​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​និង​តូក្យូ​មាន​ភាព​ជូរ​ចត់។​

លោក ​Yuji Hosaka ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Sejong ​ប្រាប់​វីអូអេ​ថា ​ហេតុផល​នាំ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​រំជើប​រំជួល​នោះ​គឺដោយ​សារ​តែ​ទំនាស់​រវាង​អតីត​កាល​និង​បច្ចុប្បន្ន​កាល។ ​

លោក​បាន​និយាយ​ថា ​ដូច​ដែល​លោក​ប្រធានាធិបតី ​Moon Jae-in ​បាន​និយាយអ៊ីចឹង​គឺ​ថា ​ត្រូវ​មាន​គោល​នយោបាយ​ពីរមួយ​ទាក់​ទង​នឹងប្រវត្តិ​សាស្ត្រ​ និង​មួយទៀត​ទាក់ទង​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ ដូចជា​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ ​ហើយ​ប្រទេស​ជប៉ុន​គួរ​តែ​ធ្វើ​ដូច​គ្នា​នេះ​ដែរ។​

លោក ​Grant Newsham ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប​នៅ​ក្នុង​អង្គការ​ Japan Forum for Strategic Studies ​វេទិកា​ជប៉ុន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ដែល​មាន​ទីតាំង​នៅទីក្រុង​តូក្យូបាន​ផ្តល់​ទ្រឹស្តី​ផ្សេង។ ​លោក​បាន​និយាយ​ថា៖ «ជនជាតិ​ជប៉ុន​បាន​នាំឲ្យ​មាន​ភាព​ខ្មៅ​ងងឹត​ក្នុង​បេះ​ដូង​ជនជាតិ​កូរ៉េ។ ​

លោក ​Newsham ​បាន​និយាយ​ថា ​ជនជាតិ​កូរ៉េ​មាន​អារម្មណ៍​អាក់​អន់​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​របៀប​ដែល​ជនជាតិ​ជប៉ុន​បាន​ប្រព្រឹត្ដ​ចំពោះ​ជនជាតិកូរ៉េ​ក្នុង​កំឡុង​ឆ្នាំ​១៩១០-១៩៤៥​ នៅ​ពេល​ដែល​រដ្ឋាភិបាលក្រុង​តូក្យូ​បាន​គ្រប់គ្រង​លើ​ឧបទ្វីប​កូរ៉េ។​ លោក​បាន​បន្ថែម​ទៀត​ថា ​ជា​អកុសល​មាន​ការ​អាក់​អន់​ចិត្ត​នៅ​កម្រិត​នយោបាយ​ ហើយ​គ្មាន​លទ្ធភាព​បំភ្លេច​រឿង​ចាស់​ចោល ដែល​នៅតែ​បន្ត​ប៉ះ​ពាល់​ដល់​ចំណង​ទាក់​ទង​ទ្វេ​ភាគី៕​

XS
SM
MD
LG