ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្តិសុខ​ត្រូវ​បាន​បន្តឹង​ ខណ:​អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​លោក Biden


កងកម្លាំង​ឆ្មាំការពារ​ជាតិ​បាន​មក​ដល់​វិមាន​សភា ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​ទីនោះ ខណៈ​ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Trump ឡោមព័ទ្ធ​ទីនោះ​កាល​ពី​សប្ដាហ៍​មុន។

ទាំង​កង​ការពារ​សម្ងាត់ (Secret Service) និង​កងទ័ព​ឆ្មាំ​ការពារ​ជាតិ (National Guard) របស់​សហរដ្ឋ​អាមេរិក​បាន​បេ្ដជ្ញា​ពី​ការ​បង្កើន​កម្លាំង​ដើម្បី​ការពារ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Joe Biden នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា ស្រប​ពេល​ដែល​អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះនៅ​ថ្ងៃ​នោះ។​

ប្រមាណ​ជិត​មួយ​សប្ដាហ៍​ក្រោយ​ការ​តវ៉ា​ដោយ​ហិង្សា​របស់​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី Donald Trump ទម្លាយ​រនាំង​សន្តិសុខ​ចូល​ក្នុង​វិមាន​សភា​សហរដ្ឋអាមេរិក ស្រប​ពេលសមាជិក​សភា​កំពុង​អនុម័ត​ជ័យ​ជម្នះ​របស់​លោក​ Biden ក្រុម​កងការពារ​សម្ងាត់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​ការពារ​ពិសេស​នៅថ្ងៃ​ទី ១៣ ខែមករា គឺ​មិន​មែន​ថ្ងៃ​ទី១៩ ខែ​មករា​ទេ។

កងទ័ព​ឆ្មាំ​ការពារ​ជាតិ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃច័ន្ទ​ថា ខ្លួន​នឹង​បញ្ជូន​ទ័ពរហូត​ដល់ ១៥.០០០​ នាក់ទៅ​ការពារ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ ដែល​ចំនួន​នេះ​កើនឡើងជិត​មួយ​ជា​ពីរ​បើ​ប្រៀបធៀប​នឹង​ពិធី​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​កាល​ពី​ឆ្នាំ​ ២០១៦​ របស់​លោក Donald Trumpដែល​បាន​ប្រើ​កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ចំនួន​ ៨.០០០​ នាក់។

ឆ្លើយ​នឹង​សំណួរ​របស់​ VOA លោក Biden បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​មិន​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែងទេ។​ លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​ព្រួយ​បារម្ភ​ពី​ការ​ស្បថ​នៅ​បរិវេណ​ខាង​ក្រៅ​ទេ» ហើយ​ថា អ្នក​ដែល «ពាក់​ព័ន្ធ​ក្នុង​ការ​បះបោរ និង​គំរាមកំហែង​ដល់​អាយុ​ជីវិត​ប្រជាជន»​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ។​

ទន្ទឹម​នឹង​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ទេ តែ​ជំរុញ​ឲ្យ​ពួក​គេ​ចូលរូម​ទស្សនាតាម​អនឡាញ​ពី​ផ្ទះ​វិញ​ ដោយ​អ្នក​ស្រី​បាន​សម្ដែង​ក្ដី​កង្វល់ពី​ជំងឺ​កូវីដ១៩ និង​ការ​វាយ​ប្រហារ​មក​លើ​វិមាន​សភា​កាល​ពី​សប្ដាហ៍​មុន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG