អ្នកវិទ្យាសាស្រ្តថា គ្រោះរាំងស្ងួតនៅតំបន់អាម៉ាហ្សូននៅឆ្នាំ២០២៣នេះធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត
អ្នកវិទ្យាសាស្រ្តនិយាយថា នៅឆ្នាំ២០២៣នេះ តំបន់អាម៉ាហ្សូនបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត។ ទន្លេនិងបឹងបានរីងស្រកក្នុងកម្រិតទាបបំផុតជាកំណត់ត្រាក្នុងរយៈពេលប៉ុន្មានខែមកនេះ មុនពេលទឹកឡើងមកវិញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មនុស្សរាប់ពាន់នាក់រងផលប៉ះពាល់ ដោយសារតែកង្វះខាតទឹកនៅតាមដៃទន្លេ។ អ្នកវិទ្យាសាស្រ្តបន្តថា ការណ៍នេះគួរតែត្រូវចាត់ទុកថាជាការព្រមានមួយអំពីបញ្ហាផ្សេងៗដែលអាចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ លោក Yan Boechat ជូនសេចក្តីរាយការណ៍អំពីរឿងនេះពីក្រុង Manaus ប្រទេសប្រេស៊ីល។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៩ ធ្នូ ២០២៤
ប្រជាជនស៊ីរីអបអរក្រោយការដួលរលំរដ្ឋាភិបាលស៊ីរី