ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខុទ្ទកាល័យ​លោក​ ​ស ខេង​ ​​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​អត្ថបទ​ ​VOA​ ​រឿង​ពិធី​មង្គល​ការ​កូន​អ្នកធំ​នៅ​កម្ពុជា

ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

ខុទ្ទកាល័យ​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ ​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​អត្ថបទ​មួយ​របស់​ ​VOA​ ​ដែល​រិះគន់​ការ​បិទ​ផ្លូវ​ធំ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ ​ដើម្បី​ប្រារព្ធ​អាពាហ៍​ពិពាហ៍កូន​របស់​លោក​ ​កាល​ពី​ដើម​ឆ្នាំ​២០១៦។​ ​នេះ​បើ​តាម​សេចក្តី​បំភ្លឺ​របស់​ខុទ្ទកាល័យ​ ​លោក​ ​ស ខេង​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​ប្រតិកម្ម​ជំទាស់​របស់​ ​ខុទ្ទកាល័យ​លោក​ ​ស ខេង​ ​ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ពី​ ​VOA​ ​ចេញ​ផ្សាយ​អត្ថបទ​មួយ​ ​ក្រោម​ចំណង​ជើង​ថា​«ការសម្ញែង​តាម​រយៈ​អាពាហ៍ពិពាហ៍​កូន​អ្នក​កាន់​អំណាច​ ​ទទួល​បាន​ប្រតិកម្ម​ចម្រុះ»។​ ​អត្ថបទ​នោះ​បាន​ពណ៌នា​អំពី​ពីធី​រៀបអាពាហ៍​ពិពាហ៍​ ការ​បង្អួត​ភាព​មាន​បាន​របស់​កូនចៅ​ជំនាន់​ក្រោយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​មតិ​ចម្រុះ​របស់​អ្នកវិភាគ​និង​ពលរដ្ឋ​ខ្មែរ។​ ​ក្នុង​អត្ថបទ​ដដែល ​VOA​ ​ក៏​បាន​ដក​ស្រង់​សំណេរ​របស់​កាសែត​ ​The Cambodia Daily​ ​ដែល​ចុះ​ផ្សាយ​ពី​ការ​បិទ​ផ្លូវ​សារធារណៈ​ ​ក្នុង​ពិធី​មង្គលការ​កូន​លោក​ ​ស ខេង​ ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦។​ ទោះ​យ៉ាងណា​ក៏​ដោយ​ ​អត្ថបទ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ ​ដោយ​ខុទ្ទកាល័យ​លោក​ ​ស ខេង​ ​ផង​ដែរ។​

លិខិត​របស់​ ​ខុទ្ទកាល័យ​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ ដែលចុះថ្ងៃទី២៨​ ​ខែកញ្ញាឆ្នាំ២០១៧ប្រតិកម្ម​ជំទាស់​ទៅ​និង​អត្ថបទ​មួយ​របស់​ ​VOA​ ​ដែល​រិះគន់​ការ​បិទ​ផ្លូវ​ធំ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ ​ដើម្បី​ប្រារព្វ​អាពាហ៍​ពិពាហ៍កូន​របស់​លោក​។

​លិខិត​ចំហរ​មួយ​ដែល​ចេញ​ផ្សាយ​តាមសារព័ត៌មាន​ដែល​ជិតដិត​នឹង​រដ្ឋាភិបាល​ ​Fresh News​ ​ឱ្យ​ដឹង​ថា​ ​ខុទ្ទកាល័យ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រកាស​បដិសេដថា​ ​មិន​បាន​បិទ​ផ្លូវ​ធំ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ​ ​ហើយ​ថា ​ការ​បិទផ្លូវ​មួយ​ចំហៀង​តូច​ដែល​នៅ​ផ្ទះ​លោក​ ​ស ខេង​ជិតវិមាន​ឯករាជ្យ​ទៀត​សោត​ ​ក៏​មាន​ការ​យល់​ព្រមពី​អ្នកជិតខាង​ ​ការ​អនុញ្ញាតពី​អាជ្ញាធរ​ ​និង​ដោយ​មាន​ការ​ជួយ​សម្រប​សម្រួល​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ ​«ដោយ​មិន​បាន​បង្កការ​រាំងស្ទះ​ដល់​ការ​ប្រកប​ជីវភាព​រស់​ប្រចាំថ្ងៃ​និង​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ​ឡើយ»។

​លិខិត​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា​៖​ ​«ខុទ្ធកាល័យ​ ​សម្តេច​ក្រឡាហោម​ ​ស ខេង​ ​សូម​ទាត់​ចោល​ទាំង​ស្រុងនូវ​ការ​ចុះផ្សាយ​ព័ត៌មាន​បំផ្លើស​ ​ក្នុង​ចេនា​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ ​និង​ញុះ​ញង់​ឱ្យ​មាន​ទោមនស្ស​ក្នុង​សង្គម​ខ្មែរ»។

​ខុទ្ធកាល័យ​លោក​ ​ស ខេង​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​បិទ​ផ្លូវ​ម្តង​ម្កាល​សម្រាប់​រៀបចំ​ពិធី​ ​មង្គល​ការ​ ឬ​ពិធីផ្សេងៗ​ ​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​សម្រាប់ពល​រដ្ឋខ្មែរ​ទូទៅ​ ​អនុវត្ត​គ្រប់​ទិសទី​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG