ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុម​ជំទាស់​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​រឿង​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ


រូបភាព​ឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)
រូបភាព​ឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)

មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺលោក​ សម រង្ស៊ី ​បាន​ចូលរួម​សម្តែង មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​ស្លាប់​និង​របួស​យ៉ាង​តិច​៤៣នាក់ ​ដោយ​ការ​បាក់​រលំ អគារ​៧ ​ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ដោយ​ថែមទាំង​បាន​វាយ​ប្រហារ​រដ្ឋាភិបាល ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង។

នៅក្នុង​សារ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​លោក ​សម រង្ស៊ី ​បាន​អះអាង​តាម​ខ្លឹមសារ​ដើម ថា៖ ​«គ្រោះ​មហន្តរាយ​នេះ​ បណ្តាល​មកពី​អំពើ​ពុករលួយ ​ការព្រងើយ​កន្តើយ ​និង​ស្មារតី​មិន​ទទួល​ខុសត្រូវ​ របស់​ថ្នាក់​ដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ។​ នេះគ្រាន់​តែជា​សញ្ញា​មួយ​ ដែល​យើង​ទើប​តែមើល​ឃើញ ទាំងអស់​គ្នា ​តែមិន​ដឹងថា​តើមាន​អគារ​បែបនេះ​ប៉ុន្មាន​ខ្នងទៀត ​ដែល​កំពុង​តែសាង​សង់​ដែរ ​ឬ ​ក៏ត្រូវ បានសាង​សង់​រួចហើយ ​ដោយ​មិនមាន​លិខិត​អនុញាត ​ហើយ​ដោយ​មិនបាន​ទទួលការ​ត្រួត​ពិនិត្យ អ្វីឡើយ​ចំពោះ​ស្តង់ដារ​បច្ចេកទេស​ និង​សុវត្ថិភាព‍»។

អគារ ​៧ជាន់​ដែល​សាងសង់​ជិតរួច​នោះ ​បាន​បាក់​រលំ​កាលពី​ថ្ងៃសៅរ៍ ​ហើយ​បាន​សម្លាប់​មនុស្ស យ៉ាងតិច​១៩នាក់​ និង​ របួស​២៤នាក់ ​ដោយ​សារ​ការ​សាងសង់ ​ដែលអាជ្ញាធរ​ថាគ្មាន​ច្បាប់។ ​ក្រុម​អាជ្ញាធរ​និយាយ​ថាតួលេខ​នៃមនុស្ស​ស្លាប់​អាចនឹង​កើន​ឡើង ​នៅពេល​ក្រុមជួយ​សង្គ្រោះ​កំពុង​បន្តរុក រកក្នុង​គំនរ​បាក់បែក​ជាច្រើន​ទៀត​នោះ។

ក្រុង​ព្រះសីហនុ ​កំពុង​រីកដុះដាល​សំណង់​ជាច្រើន ​ក្នុង​រយ:ពេល​ពីរបីឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោយ​មាន​កំណើន​ជនជាតិ​ចិន​យ៉ាងគំហុក​មក​ក្នុង​ខេត្ត​មួយ​នេះ។ ​សំណង់​ទាំង​នេះ​មាន​ដូច​ជា​សណ្ឋាគារ កាស៊ីណូ ​ភោជនីយដ្ឋាន ​កន្លែង​ស្នាក់​សម្រាប់​ជួល​ និង​សំណង់​ផ្សេងៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG