ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ចុះត្រួត​ពិនិត្យ​​ផ្ទាល់​ទីតាំង​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ


ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)
ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

ក្រោយពី​បាន​ប្រកាស​អំពី​សោដនាដកម្ម​ និង ​ជួយ​ផ្តល់​ថវិការ​ដល់​ជន​រងគ្រោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​ថា​លោក​កំពុង​ធ្វើដំណើរ​ទៅត្រួត​ពិនិត្យ​មើល ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​បាក់​អគារ​នៅ​ខេត្ត ព្រះសីហនុ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅលើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃអាទិត្យ។​ យ៉ាងតិច​មាន​មនុស្សចំនួន​១៩​នាក់​ ដែល​ធ្វើការ​នៅក្នុង​សំណង់ អគារ​នោះ ​បាន​ស្លាប់​ និង ​២៤​នាក់ទៀត​រងរបួស​ ក្រោយពី​អគារ​ចិន​មួយ​កន្លែង​បាន បាក់​ស្រុត​កាលពី​ថ្ងៃសៅរ៍។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចេញ​ដំណើរ​ទៅ កាន់​ខេត្ត​ព្រះសីហនុ​ឬ​កំពង់សោម​ដោយ​ផ្ទាល់ ​ក្រោយ​ពេល​លោក​បាន​វិល​ត្រឡប់​មក ពី​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ ដែល​ជា​កន្លែង​មេដឹក​នាំ​អាស៊ាន បាន​ចូលរួម​សម្តែង​មរណទុក្ខ​ចំពោះ​ការ​បាក់​រំលំ​អគារ​នេះ។

ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​បន្ត​ប្រតិបត្តិការ​រុករក​ជន​រងគ្រោះ​បាត់ខ្លួន​បន្ថែម​ទៀត​ពី​គំនរ បាក់ស្រុត​អគារ​៧ជាន់ ​ដែល​ត្រូវអាជ្ញាធរ​អះអាង​ថា​សាងសង់​គ្មាន​ច្បាប់​ ហើយ​ត្រូវ​គេ គិត​ថា​នៅមាន​អគារ​សង់​អត់ច្បាប់​ច្រើន​ទៀត​នោះ។​ គេគ្មាន​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហានេះ​នៅ​ឡើយ​ទេ​ ក្រៅពី​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន៤​នាក់​ដើម្បី សាក​សួរ។

XS
SM
MD
LG