ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្នើ​សហភាព​អឺរ៉ុប​ឲ្យ​ទុក​ពេល​ឲ្យ​អង់គ្លេស ៣ ខែ​ទៀត ដើម្បី​គិតគូរ​រឿង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នេះ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសអ្នកស្រី Theresa May ធ្វើសេចក្តីថ្លែងការណ៍ពី Brexit នៅក្រុងឡុងដ៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ 
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសអ្នកស្រី Theresa May ធ្វើសេចក្តីថ្លែងការណ៍ពី Brexit នៅក្រុងឡុងដ៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ 

ដើម្បី​អាច​ចូល​ជា​ធរមាន​បាន បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ២៧ ប្រទេស​ផ្សេង​ទៀត ត្រូវតែ​យល់ព្រម​ចំពោះ​រឿង​នេះ។ ការ​បោះ​ឆ្នោត​អំពី​រឿង​នេះ​ទំនងជា​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។

នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Theresa May នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុម​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ឲ្យ​យល់ព្រម​ចំពោះ​ការ​ទុក​ពេល​ឲ្យ​អង់គ្លេស ៣ ខែ​ទៀត ដើម្បី​គិតគូរ​ថា​តើ​ខ្លួន​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​តាម​វិធី​ណា​ឲ្យ​ពិត​ប្រាកដ។

ដើម្បី​អាច​ចូល​ជា​ធរមាន​បាន បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ២៧ ប្រទេស​ផ្សេង​ទៀត ត្រូវតែ​យល់ព្រម​ចំពោះ​រឿង​នេះ។ ការ​បោះ​ឆ្នោត​អំពី​រឿង​នេះ​ទំនងជា​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។

មុន​ពេល​អ្នកស្រី May ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រជុំ​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកស្រី​បាន​ស្នើ​តាម​លិខិត​មួយ​ច្បាប់ ដែល​ផ្ញើ​ទៅ​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប។

ប៉ុន្តែលោក Donald Tusk បាន​និយាយ​ថា ការ​ពន្យារពេល​រយៈពេល​ខ្លី​នេះ​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋសភា​អង់គ្លេស​បោះ​ឆ្នោត​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ចាកចេញ​របស់​អង់គ្លេស ដែល​អង់គ្លេស និង​សហភាព​អឺរ៉ុប​សម្រេច​បាន​កន្លង​មក ក្រោយ​ពី​ចរចា​អស់​រយៈពេល ២ ឆ្នាំ​មក។

សមាជិក​សភា​អង់គ្លេស​មិន​សូវ​ជា​ចាប់​អារម្មណ៍​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ទេ ដោយ​បាន​ជំទាស់​ក្នុង​សំឡេង​ជា​ច្រើន​ពីរ​ដង​រួច​មក​ហើយ។

អ្នកស្រី May បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ឥឡូវ​នេះ សមាជិក​សភា​អង់គ្លេស​មាន​ជម្រើស​ថា​តើ​គួរ​គាំទ្រ​កិច្ច​ព្រមព្រៀង​របស់​អ្នកស្រី ឬ​ក៏​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង៕

XS
SM
MD
LG