ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្រើ​ដ្រូន​និង​មីស៊ីល​វាយ​ប្រហារ​យ៉ាង​ទូលំទូលាយ​លើ​អ៊ុយក្រែន


រូបភាពថតនិងចេញផ្សាយដោយសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បង្ហាញក្រុមអ្នកពន្លត់អគ្គីភ័យដែលកំពុងធ្វើការនៅទីតាំងបន្ទាប់ពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Kyiv ។
រូបភាពថតនិងចេញផ្សាយដោយសេវាសង្គ្រោះបន្ទាន់អ៊ុយក្រែននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បង្ហាញក្រុមអ្នកពន្លត់អគ្គីភ័យដែលកំពុងធ្វើការនៅទីតាំងបន្ទាប់ពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Kyiv ។

រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ទូលំទូលាយ​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣ នាក់ និង​កាត់ផ្តាច់​ចរន្ត​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ជាច្រើន។ នេះ​បើ​យោង​តាម​មន្ត្រី​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា រុស្ស៊ី​បាន​ប្រើ​មីស៊ីល​ជាង ១០០ គ្រាប់​និង​ដ្រូន​ប្រមាណ ១០០ គ្រឿង​នៅ​ក្នុង​ការ​វាយប្រហារ​នេះ ដោយ​ដៅ​លើ «ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ»។

លោក Zelenskyy បាន​បញ្ជាក់​តាម​ប្រព័ន្ធ Telegram ថា កងកម្លាំង​អ៊ុយក្រែន​មិន​អាច​រឹតត្បិត​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​វាយប្រហារ​ចម្ងាយ​ឆ្ងាយ​បាន​ទេ នៅពេល​រុស្ស៊ី​គ្មាន​ការ​រឹតត្បិត​បែបនេះ។

មន្ត្រី​អ៊ុយក្រែន​ចង់​ឱ្យ​ប្រទេស​ដែល​ផ្ដល់​អាវុធ​ឱ្យ​ខ្លួន​ផ្ដល់​សេរីភាព​ទូលំទូលាយ​ជាង​នេះ​ដល់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ទាំងនោះ​ដើម្បី​វាយប្រហារ​លើ​គោលដៅ​យោធា​ក្នុង​ប្រទេស​រុស្ស៊ី។ រុស្ស៊ី​បាន​ប្រើ​គោលដៅ​យោធា​ទាំងនោះ​ដើម្បី​វាយប្រហារ​ដោយ​ដ្រូន​និង​មីស៊ីល​លើ​អ៊ុយក្រែន។

លោក Zelenskyyថា៖ «សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង និង​ដៃគូ​ដទៃទៀត​របស់​យើង​មាន​អំណាច​ជួយ​យើង​ក្នុងការ​បញ្ឈប់​អំពើ​ដ៏​គួរឱ្យ​រន្ធត់​នេះ​បាន។ ឥឡូវ​នេះ​គឺជា​ពេល​ដែល​ត្រូវ​សម្រេចចិត្ត​ដាច់ណាត់​លើ​រឿង​នេះ​ហើយ»។

យោង​តាម​មន្ត្រី​អ៊ុយក្រែន ការ​វាយប្រហារ​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅក្នុង​តំបន់ Dnipropetrovsk មនុស្ស​ម្នាក់​នៅក្នុង​តំបន់ Zaporizhzhia និង​មនុស្ស​ម្នាក់​ទៀត​នៅ​ក្នុង​ទីក្រុង Lutsk ភាគ​ខាង​លិច៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG