ក្រសួងព័ត៌មាននឹងបើកចំហលើការពិភាក្សាអំពីវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន
ក្រសួងព័ត៌មានកំពុងធ្វើវិសោនធកម្មស្តីពីរបបសារព័ត៌មានដែលត្រូវបានអនុម័តតាំងពីឆ្នាំ ១៩៩៥។ នៅក្នុង«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត ភក្ត្រា អះអាងថា ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើច្បាប់មួយនេះ។ លោកបានថ្លែងដូច្នេះ ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការមិនអនុញ្ញាតឲ្យមានការពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕