នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗនេះ លោក គុយ ធីតា ដែលជាសហស្ថាបនិករបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ» បានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាមិនបានបង្កនូវបញ្ហានិងហានិភ័យណាមួយទៅដល់ក្រុមគ្រួសារ ឬសង្គមឡើយ។
កាលពីខែកុម្ភៈ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ចេញដីកាបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងការខូចខាតប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិកឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅក្នុងរយៈពេល ១ ខែ។
ការកកស្ទះនេះក៏ប៉ះពាល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ជុំវិញបញ្ហានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេចង់ឃើញអាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានទូលំទូលាយ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អ។
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា អាយុជីវិតនិងការអប់រំកុមារ គឺជាទិសដៅចម្បងរបស់មណ្ឌលមែកឈើ។
លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។
ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖
លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីដងវែង ដែលជាឧបករណ៍តន្ត្រីវ័យចំណាស់របស់ខ្មែរ តាំងពីលោកមានអាយុ១៩ឆ្នាំ ដោយសារការស្រឡាញ់ចាប៉ី និងសំឡេងចេញពីឧបករណ៍នេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក លាស់ លីបលីប និងលោក ហាន ណូយ ដែលរាយការណ៍ឲ្យវីអូអេ អ្នកស្រីបានប្តេជ្ញាចិត្តតស៊ូ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ។
នៅថ្ងៃសុក្រនេះ ទាំងអ្នកនយោបាយនិងអ្នកតាមដានកិច្ចការនយោបាយជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យគ្រប់ភាគីទាំងអស់មានទំនុកចិត្តសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ។
កម្សោយនៃយន្តការអនុវត្ត និងកង្វះឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់ ដូច្នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងក្រាស់ក្រែលបន្ថែមដើម្បីពង្រឹងគណនេយ្យភាព នយោបាយ និងនីតិរដ្ឋ។ នេះបើតាមអង្គការតម្លាភាពអន្តរជាតិ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
លោក ហ៊ុន សែន បន្តថា នាយករដ្ឋមន្ត្រីមិនអាចដើរហួសបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានទេ ហើយបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសផ្ទុយពីគោលនយោបាយរបស់គណបក្ស នោះនឹងត្រូវដកចេញពីតំណែង។
អង្គការតម្លាភាពអន្តរជាតិបន្ថែមថា ក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតនៅជិតបាតតារាង ដោយនៅពីលើប្រទេសមីយ៉ានម៉ាមួយប៉ុណ្ណោះ ចំណែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី ៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ ១៧) មីយ៉ាន់ម៉ា (ពិន្ទុ ១៦) និងកូរ៉េខាងជើង (ពិន្ទុ ១៥)។
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ កត់សម្គាល់ដែរថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរងគ្រោះខ្លះមិនចង់ពឹងសមត្ថកិច្ច ដោយសារមន្ត្រីនគរបាលមួយចំនួនមានគំនិតទាញយកប្រយោជន៍ពីជនរងគ្រោះ ក្រោមរូបភាពពុករលួយ។
លោក សេង សារី បញ្ជាក់ថា លោកជាប់អន្ទាក់នយោបាយរបស់លោក ហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកលោក សេង សារី ជាអ្នកពិគ្រោះយោបល់នយោបាយម្នាក់។
មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។លាស
ព័ត៌មានផ្សេងទៀត