សូមមើលរូបភាពនានាដែលគួរឲ្យចាប់អារម្មណ៍នៃការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងទីក្រុង Rio de Janeiro

១
កីឡាការនី Daria Spiridonova មកពីប្រទេសរុស្ស៊ី ប្រកួតក្នុងវិញ្ញាសាកីឡាកាយសម្ព័ន្ធក្នុងវគ្គគុណវុឌ្ឍិកីឡាការនី។

២
កីឡាការនីប្រទេសប្រេស៊ីល Marta (ខាងឆ្វេង) លោតផ្លោះរំលងកីឡាការនីចាំទី Hedvig Lindahl នៅពេលដែលនាងព្យាយាមស៊ុតបញ្ចូលទីក្នុងវគ្គប្រកួតកីឡាបាល់ទាត់អូឡាំពិកស្រ្តីក្នុងក្រុម E រវាងក្រុមជម្រើសជាតិប្រទេសស៊ុយអែត និងប្រទេសប្រេស៊ីល នៅពហុកីឡាដ្ឋានអូឡាំពិក Rio។

៣
កីឡាការនី Serena Williams មកពីសហរដ្ឋអាមេរិកនឹងឈានជួបប្រកួតសាជាថ្មីជាមួយនឹងកីឡាការនី Daria Gavrilova មកពីប្រទេសអូស្ត្រាលី ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងទីក្រុង Rio de Janeiro ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

៤
កីឡាការនី Majlinda Kelmendi មកពីប្រទេស Kosovo បង្ហាញទឹកមុខបន្ទាប់ពីឈ្នះមេដាយមាស នៃការប្រកួតកីឡាវិញ្ញាសា Judo ស្រ្តីទម្ងង់ ៥២គីឡូក្រាម ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ក្នុងទីក្រុង Rio de Janeiro ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

៥
កីឡាការនី Katinka Hosszu មកពីប្រទេសហុងហ្គារីសាទរនឹងការបំបែកកំណត់ត្រាពិភពលោកថ្មី និងឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាវិញ្ញាសាហែលទឹកត្រឡប់ស្រ្តីទោលចម្ងាយ៤០០ម៉ែត្រ ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

៦
កីឡាករ Michael Phelps ហែលទឹកក្នុងវគ្គហ្វឹកហាត់មុនពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។

៧
កីឡាការនីវិញ្ញាសាបាញ់កាំភ្លើង ជនជាតិអាមេរិក បានឈ្នះមេដាយមាសក្នុងវិញ្ញាសាបាញ់កាំភ្លើងប្រើខ្យល់ ក្នុងទីក្រុង Rioថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

៨
កីឡាការនី Gabrielle Douglas ហ្វឹកហាត់លើបំពង់ចម្រឹងមុនពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

៩
កីឡាការនី Alessandra Perilli មកពីប្រទេស San Marino ប្រកួតក្នុងវិញ្ញាសាស្រ្តីបាញ់កាំភ្លើងបាញ់ព្រាប ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

១០
កីឡាការនី Yulia Efimova ប្រកួតក្នុងវិញ្ញាសាស្រ្តីហែលទឹកក្បាច់កង្កែបចម្ងាយ១០០ម៉ែត្រ ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

១១
អ្នកគាំទ្រក្រុមកីឡាបាល់ទាត់របស់ប្រទេសម៉ិកស៊ិក រីករាយសាទរនៃលទ្ធផលការប្រកួតកីឡាបាល់ទាត់បុរសរវាងក្រុមប្រទេសម៉ិកស៊ិក និងក្រុមប្រទេស Fiji នៅកីឡាដ្ឋាន Fonte Nova ក្នុងទីក្រុង Salvador ប្រទេសប្រេស៊ីល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។ ក្រុមប្រទេសម៉ិកស៊ិកឈ្នះ ក្នុងលទ្ធផល៥-១។