ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ដល់​ការ​មិន​មាន​សកម្មភាព​អ្វី​ពី​អន្តរជាតិ​នៅ​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា


គេហទំព័រដើម​​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)
គេហទំព័រដើម​​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

វិទ្យាស្ថានប្រជាធិបតេយ្យ​ជាតិ​ហៅកាត់ថា​ NDI ដែល​ស.រ.អា.​ផ្តល់​ថវិកា​ឱ្យ និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​នានា​និយាយ​ថា​ពួក​គេ​មាន​ការ​ស្រងាក​ចិត្ត​នឹង​ការ​គ្មាន​សកម្មភាព​ពី​អន្តរជាតិ​នៅ​មុន​ការ​បោះឆ្នោត​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ដែល​គេ​រំពឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​យូរយារ​មក​ហើយ​នឹង​ឈ្នះ​ដោយ​ងាយ។​

ប្រជាជន​ខ្មែរ​នឹង​ទៅ​បោះឆ្នោត​ដែល​ពួក​អ្នក​រិះគន់​ហៅ​ថា​ជា​ការ​ប្រណាំង​សេះ​ដែល​មាន​សេះ​តែ​មួយ​នៅ​ក្រោយ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​កាល​ពី​ឆ្នាំ​មុន។

មួយ​ខែ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រូវរំលាយ​ ស.រ.អា.​បាន​និយាយ​ថា​ខ្លួន​នឹង​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ណា​មាន​ទាក់ទិន​នឹង​ការ​បង្ក្រាប​ក្រុម​ប្រឆាំង ដែល​ជា​វិធានការ​តឹងតែង​បំផុត​ចាត់ដោយ​បស្ចឹម​ប្រទេស​មួយ​ចាប់តាំង​ពី​ហ៊ុនសែន​បាន​បើក​ការ​បង្ក្រាប​របស់​គាត់​លើ​ក្រុម​អ្នក​រិះគន់។​

ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សហភាព​អឺរ៉ុប​ និង​ស.រ.អា.​មិន​ទាន់​បាន​លុបចោល​ការ​ទទួល​បាន​ឋានៈអនុគ្រោះ​ពន្ធ​សម្រាប់​វិស័យ​ផលិត​សម្លៀក​បំពាក់​នៃ​ប្រទេស​កម្ពុជា​ទេ​ទោះ​ណា​ជា​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ក៏​ដោយ។​

លោក​ John Cavanaugh នាយក​ NDI ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្នុង​ក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «ការ​ឆ្លើយ​តប​របស់​សហគមន៍​អន្តរជាតិ​ជា​ការ​នាំ​ឱ្យ​ស្រងាក​ចិត្ត»។

លោក​បាន​និយាយ​បន្ថែម​ថា «ខ្ញុំ​យល់​ថា​ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​នានា​នៃ​ការ​គ្មាន​ការ​ឆ្លើយតប​អន្តរជាតិ​គឺ​សហគមន៍​អន្តរជាតិ​ប្រហែល​មាន​អារម្មណ៍​មិន​សូវ​មាន​កង្វល់​ ពី​ព្រោះ​ជា​ទម្លាប់ ​រដ្ឋាភិបាល​ហ៊ុនសែន​ដាក់​ឱ្យ​មាន​គំនាប​សង្កត់​ហើយ​បន្ទាប់​មក​ក៏​បាន​ប្រែក្រឡះ​ឱ្យ​មាន​ស្ថានភាព​ធម្មតា​វិញ»។

លោក John Cavanaugh បានមាន​ប្រសាសន៍​ទៀត​ថា «អ្វី​ដែល​យើង​ឃើញ​គឺ​គ្មានការ​ប្រែក្រឡះ​ទៅ​កាន់​ភាព​ធម្មតា​បែប​ចាស់​ទេ នេះ​ជា​ភាពធម្មតា​បែប​ថ្មី​មួយ។ ដូច្នេះ​យើង​អំពាវនាវ​ឱ្យ​មាន​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ឲ្យ​ខ្លាំង​ក្លា​ជាងមុន»៕

XS
SM
MD
LG