ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis) គឺជាជំងឺរលាកដែលបង្កឡើងពីពហុប្រព័ន្ធភាពសុំាដែលប៉ះពាល់ដល់ភ្នាសក្នុងនៃស្រោមសន្លាក់។ ជាធម្មតា ជំងឺនេះចាប់ផ្តើមវិវត្តលើមនុស្សចន្លោះអាយុពី ៣០ ទៅ ៦០ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា ជំងឺនេះអាចនាំឱ្យមានភាពរលាក ការបំផ្លាញសន្លាក់ ការខូចទ្រង់ទ្រាយសន្លាក់ និងពិការភាព ព្រមទាំងអាចប៉ះពាល់ដល់កន្លែងផ្សេងទៀតក្រៅពីសន្លាក់ផងដែរ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីមូលហេតុ ផលវិបាក ហានិភ័យ និងវិធីព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃនេះនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែកក្កដានេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG