Hello VOA សុខភាព៖ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis) គឺជាជំងឺរលាកដែលបង្កឡើងពីពហុប្រព័ន្ធភាពសុំាដែលប៉ះពាល់ដល់ភ្នាសក្នុងនៃស្រោមសន្លាក់។ ជាធម្មតា ជំងឺនេះចាប់ផ្តើមវិវត្តលើមនុស្សចន្លោះអាយុពី ៣០ ទៅ ៦០ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា ជំងឺនេះអាចនាំឱ្យមានភាពរលាក ការបំផ្លាញសន្លាក់ ការខូចទ្រង់ទ្រាយសន្លាក់ និងពិការភាព ព្រមទាំងអាចប៉ះពាល់ដល់កន្លែងផ្សេងទៀតក្រៅពីសន្លាក់ផងដែរ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីមូលហេតុ ផលវិបាក ហានិភ័យ និងវិធីព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃនេះនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែកក្កដានេះ៕
កម្មវិធីនីមួយៗ
-
២៣ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២២ វិច្ឆិកា ២០២៤
-
២២ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២១ វិច្ឆិកា ២០២៤
-
២១ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២០ វិច្ឆិកា ២០២៤