ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណូល​ពី​ប្រាសាទ​អង្គរ​បាន​កើន​ឡើង​ដល់​ជាង​៥៣​លាន​ដុល្លារ


ភ្ញៀវ​ទេសចរ​ប្រមូល​ផ្តុំ​គ្នា​​​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។
ភ្ញៀវ​ទេសចរ​ប្រមូល​ផ្តុំ​គ្នា​​​ដើម្បី​ថត​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ថ្ងៃ​រះ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។

ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ជាង​៥៣​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ​ក្នុង​អំឡុងពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៥នេះ។​

ប្រទេស​កម្ពុជា​រក​ចំណូល​បាន​ចំនួន​ជាង​៥៣​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ​ក្នុង​អំឡុងពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៥នេះ។​

អាជ្ញាធរជាតិអប្សរា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះថា​ ចំណូល​ដែល​បាន​មក​នេះ បាន​កើនឡើង​លើស​ឆ្នាំ​មុន​ចំនួន​១,១៥ភាគរយ។

ដោយឡែក​សម្រាប់​តែ​ខែ​វិច្ឆិកា​កន្លង​មក​នេះ​ចំណូល​ដែល​ទទួលបាន​គឺមានការ​កើន​ឡើង​រហូត​ដល់​៥,៧១​ភាគរយ​បើ​ប្រៀបធៀប​នឹង​ខែ​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​២០១៤។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ទៀត​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​មាន​ចំនួន​ជិត​ពីរលាន​នាក់​ហើយ​ក្នុង​រយៈ​ពេល​១១ខែ​នេះ។​

កាលពី​ដើម​ខែ​វិច្ឆិកា ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​យក​សិទ្ធិ​គ្រប់​គ្រង​រមនីយដ្ឋាន​អង្គរ​ចេញ​ពី​ក្រុម​ហ៊ុន​លោក​ឧកញ៉ា​សុខ គង់​មក​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ដោយ​ចាប់​ផ្តើម​ពី​ដើម​ឆ្នាំ​២០១៦​តទៅ​បន្ទាប់​ពីមាន​ការ​តវ៉ា​យ៉ាង​ច្រើនពី​សាធារណជន។

ក្រុម​ការងារ​មួយ​ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ផ្ទេរ​សិទ្ធិគ្រប់គ្រង​និង​បង្កើត​ក្រុម​ហ៊ុន​រដ្ឋ​មួ​យ​ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​នឹង​អាច​រៀបចំ​រួចរាល់​នៅ​ពេល​ណា​នោះ​ទេ៕

XS
SM
MD
LG