ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បន្ត​បន្ទាប់​ពី​ការ​រំញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី


ក្រុម​ជួយ​សង្គ្រោះ​ជញ្ជូន​សាកសព​របស់​ជន​រងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​ ដែល​គេ​រក​ឃើញ​នៅ​ក្នុង​កម្ទេច​ព្រះវិហារ​មួយ​នៅ​លើ​កោះ North Lombok ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។
ក្រុម​ជួយ​សង្គ្រោះ​ជញ្ជូន​សាកសព​របស់​ជន​រងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​ ដែល​គេ​រក​ឃើញ​នៅ​ក្នុង​កម្ទេច​ព្រះវិហារ​មួយ​នៅ​លើ​កោះ North Lombok ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។

កិច្ច​ប្រតិបត្តិការ​ស្វែងរក​ និង​ជួយ​សង្គ្រោះ​កំពុង​បន្ត​នៅ​លើ​កោះ​លំហែកាយ​នា​នានៅ​ប្រទេស​ឥណ្ឌូណេស៊ី​បន្ទាប់​ពី​ការ​រំញ្ជួយ​ដី​ដ៏​ខ្លាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១រយនាក់។

​អ្នក​ស្រុក​ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង​បាន​ស្នាក់​នៅ​ក្នុង​តង់​ខណៈ​ដែល​ពួក​អ្នក​ទេសចរ​បាន​ត្រូវគេ​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ចន្ទ។

ការរំញ្ជួយ​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​ដែលបាន​កត់​ត្រា​ដោយ​ការ​សិក្សា​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក​ថា​មាន​កម្លាំង៦,៩ ​បាន​កើត​មានឡើង​នៅ​ក្នុង​ជម្រៅ​ដី​១០,៥​គីឡូ​ម៉ែត្រក្នុង​ផ្នែក​ខាង​ជើង​នៃ​កោះ ​Lombok បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមី។ ការ​រំញ្ជួយ​ដី​នោះ​ក៏បាន​ធ្វើ​ឲ្យ​រង្គើ​ប្រជុំ​កោះ Gili ​ក៏ដូចជា​កោះ​បាលី​និង​កោះ Sumbawa ដែល​ជា​កោះ​ក្បែរ​នោះ​និង​ផ្នែក​នានា​នៃ​កោះ Java ភាគ​ខាងកើត។

ពួក​មន្ត្រី​បាន​និយាយថា ​មនុស្ស​ជាង​២ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ប្រជុំ​កោះ​ Gili កាល​ពី​ថ្ងៃ​ចន្ទ។

លោក Sutopo Purwo Nugroho អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ​មហន្តរាយ​ជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានកាល​ពី​ថ្ងៃ​ចន្ទ​ថា ​ពួក​អ្នក​ដែល​ស្លាប់​និង​របួស​ភាគ​ច្រើន​បាន​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​នៃ​កោះ ​Lombok ​ដែល​មាន​ការ​ខូចខាត​យ៉ាង​ខ្លាំង។

ពួក​មន្ត្រី​បាន​និយាយថា ​ជន​រងគ្រោះ​ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​ការ​ធ្លាក់​កម្ទេច​បាក់​បែក ​ហើយ​បាន​និយាយ​ទៀត​ថា ​មនុស្ស​ជាង​២រយនាក់​បាន​រងរបួស​ជា​ទម្ងន់។ ​ពួកគេ​និយាយ​ថា ផ្ទះ​រាប់​ពាន់​ខ្នង​បាន​ខូចខាត​នៅ​ក្នុងការ​រំញ្ជួយ​ដី៕

XS
SM
MD
LG